ប្រព័ន្ធទូទាត់ប្រាក់តាមវីង តាមឡានក្រុងសាធារណៈ ដាក់ឲ្យដំណើរការជាផ្លូវការ

ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកធ្វើដំណើរក្នុងការទូទាត់ប្រាក់ តាមរយៈសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ នៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅលើរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលអភិបាលរាជធានី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលនៃធនាគារឯកទេសវីង។ ប្រព័ន្ធទូទាត់ប្រាក់ស្វ័យប្រវត្តិនេះ នឹងជួយសម្រួលបានច្រើនទាំងការគ្រប់គ្រងចំនួនអ្នកធ្វើដំណើរ ទាំងពេលវេលាក្នុងការទូទាត់សាច់ប្រាក់ បច្ចុប្បន្នអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ មានចំនួនច្រើនរហូតដល់ជាង…

បង្ហាញប្លង់ថ្មីនៃ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីចំណុចរង្វង់មូលចោមចៅ

រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញប្លង់ថ្មីស្ពានអាកាស និងផ្លូវក្រោមដីចំណុចរង្វង់មូលចោមចៅ ដែលគ្រោងនឹងបើកការដ្ឋាន នាពេលឆាប់ៗខាងមុខ។ នេះគឺជាសមិទ្ធផលថ្មី ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន រហូតដល់ជាង ៣លាននាក់ ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ក្នុងទីក្រុងភ្នំពេញ។ ការសាងសង់ផ្លូវអាកាស និងស្ពានក្រោមដី ដោយមើលឃើញថា ក្នុងពេលបច្ចុប្បន្ន ស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅចំណុចរង្វង់មូលចោមចៅ មានការកកស្ទះចរាចរច្រើន ហើយចរាចរណ៍នៅផ្លូវជាតិលេខ៤…

ធនាគារជាតិនៃកម្ពុជា នឹងសាងសង់អាគារស្នាក់ការថ្មី តាមលំនាំប្រាសាទភ្នំ

ធនាគារជាតិនៃកម្ពុជា នឹងសាងសង់អាគារស្នាក់ការថ្មី លើទីតាំងបច្ចុប្បន្ន នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិនៃកម្ពុជា។ អាគារស្នាក់ការថ្មីនេះ ត្រូវបានរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរយើង ហើយបង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនវិស័យធនាគារ នាពេលបច្ចុប្បន្ន។ រូបភាព គម្រោងសាងសង់អាគារស្នាក់ការថ្មី និងរូបអាគារស្នាក់ការ នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុនអចលនវត្ថុ IRA ទាក់ទាញគម្រោងវិនិយោគធំៗ ពី សភាវិនិយោគទីក្រុងស៊ិនជិន

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនអចលនវត្ថុ អាយរ៉ា (IRA) បានធ្វើការជួបប្រជុំជាមួយ ថ្នាក់ដឹកនាំសភាវិនិយោគចិនប្រចាំទីក្រុងស៊ិនជិន (Shenzhen Chamber of Investment) ស្តីពីគម្រោងវិនិយោគធំៗ នៅកម្ពុជា។ ដោយសារតែមានការទុកចិត្តពីដៃគូវិនិយោគក្នុង និងក្រៅប្រទេស ក្រុមហ៊ុនអចលនវត្ថុ អាយរ៉ា បានក្លាយជា…

គម្រោងផ្លូវខ្សែក្រវ៉ាត់ ចេញពី ខេត្តពោធិសាត់ ទៅ ខេត្តកោះកុង ត្រូវបានដាក់ស្នើទៅ ចិន

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំមិត្តចិនផ្តល់នូវជំនួយបន្ថែម ដើម្បីកសាងផ្លូវខ្សែក្រវ៉ាត់យុទ្ឋសាស្រ្តសេដ្ឋកិច្ចពី ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង​ ដោយឆ្លងកាត់​ ថ្មដា សំឡូត ខេត្តបាត់ដំបង ដែលមានគម្រោងថវិកាសាងសង់ប្រមាណ ២០០ លានដុល្លារថែមទៀត។ ទន្ទឹមនឹងនេះដែរ ក៏បានសម្ពោធជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៦ ដែលបានធ្វើការជួសកែលំអររួចហើយ…

កម្ពុជា-ថៃ ជម្រុញការងារបើកច្រកព្រំដែន ចំនួន ៣កន្លែងឲ្យបានឆាប់

ប្រមុខការទូតកម្ពុជា និងឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្តេជ្ញា រួមគ្នាក្នុងការខិតខំជំរុញការងារបើកច្រកព្រំដែន រវាងប្រទេសទាំងពីរចំនួនបីកន្លែង បន្ថែមទៀត ស្របតាមអ្វីដែលថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរបានព្រមព្រៀងគ្នា កន្លងមក។ កាលពីម្សិលមិញនេះ ឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជា និងថៃនឹងបន្ដ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៅតាមច្រកព្រំដែនរវាងប្រទេសទាំងពីរ ធ្វើយ៉ាងណាពន្លឿន ការងារនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ឯកឧត្តមបានលើកឡើងថា នៅពេលដែលច្រកព្រំដែននេះ ដំណើរការបានឆាប់…

រថភ្លើងអាកាសដំបូងបង្អស់នៅកម្ពុជា អាចបែកជា ៤ខ្សែ ប្រវែង ១៨គ.ម. ចេញពីកណ្តាលក្រុងភ្នំពេញ

កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ជប៉ុន បាននិងកំពុងសិក្សាលើ គម្រោងរថភ្លើងអាកាសកណ្តាលក្រុងភ្នំពេញនេះ ដោយមិនបានលុបចោលដូច ព័ត៌មានមិនពិតមួយចំនួននោះទេ។ ឯកឧត្តមបន្តថា គម្រោងនេះ ត្រូវការសិក្សារយៈពេលយូរ ហើយក្នុងគម្រោងនេះ គឺមាន ១៤គីឡូម៉ែត្រជាផ្លូវអាកាស និង ៤គីឡូម៉ែត្រជាផ្លូវក្រោមដី…

ក្រសួងពាណិជ្ជកម្ម បង្ហាញមោទនភាពចំពោះ រោងចក្រផលិតចំណីសត្វក្នុងស្រុក

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញមោទនភាពចំពោះការវិនិយោគ និងសមិទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលបានរួមចំណែកបង្កើតការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញមោទនភាពដូច្នោះ ក្នុងឱកាសដឹកនាំមន្ត្រីក្រោមឱវាទប្រមាណជាង ៦០រូប…

១ មិថុនា ដល់ ៣០ វិច្ឆិកា ចាប់ផ្តើមបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះ ឆ្នាំ២០១៨

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយសេចក្តីប្រកាសស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០១៨ ដែលចាប់ផ្តើមអនុវត្តពីថ្ងៃនេះតទៅហើយ។ ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០១៨ ត្រូវប្រមូលចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨។…

រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន បើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ

រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការផលិតស៊ីម៉ងត៍ជាផ្លូវការ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នេះតទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់…