Update៖ ជិះម៉ូតូដឹកសាំងជ្រុលទៅបុករថយន្ត ឆេះទាំងម៉ូតូ រថយន្តនិងមនុស្សស្លាប់មួយរំពេច!

ភ្នំពេញៈ នៅ​វេលាម៉ោង​១០ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ​ឆេះម៉ូតូ បណ្តាលឲ្យបុរសម្នាក់​ស្លាប់​ នៅមុខហាងកាហ្វេ Amazon តាមបណ្តោយផ្លូវ​៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូដឹកសាំងតាមបណ្តោយផ្លូវ៣៣៧ លុះមកដល់ចំណុចកើតហេតុ ម៉ូតូក៏បានជ្រុលទៅបុកនឹងរថយន្តម៉ាកឡិចស៊ីស មួយគ្រឿង ដែលចតនៅលើចិញ្ចើមផ្លូវ…

រថយន្ត​កុងតឺន័រ​​ដឹក​ដែក​បំពង់​ទីប របូត​​ធ្លាក់​បុក​ចំបុរសម្នាក់កំពុង​ជិះ​ម៉ូតូ ​​រងរបួស​ធ្ងន់!

ស្វាយរៀងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង បើកដឹក​​ដែក​បំពង់​ទីប​មួយ​ដុំ​ធំ ស្រាប់តែធ្លាក់ពីលើ​រថយន្ត ​​ចំត្រូវបុរសម្នាក់​ជិះ​ម៉ូតូ​នៅខាងក្រោយ​បណ្តាលឲ្យរងរបួស​ធ្ងន់​បាក់.​កដៃ​ខាងឆ្វេង ​បង្ក​ការភ្ញាក់ផ្អើល ​​កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវ​ជាតិ​លេខ១ ចន្លោះ​គីឡូម៉ែត្រ​លេខ១៥៧-១៥៨ នៅភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង​។ ជនរងគ្រោះមានឈ្មោះ ​យ៉ា សុជាតិ អាយុ៣៣ឆ្នាំ…

ទៀតហើយ ងៀតបបែល ផ្ទុកសារធាតុគីមី ត្រូវបានមន្ត្រី​កាំកុងត្រូល រកឃើញ​នៅផ្សារតាពៅក្នុងក្រុងបាវិត!

​ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញ នៅផ្សារតាពៅ ក្រុងបាវិត ខេត្តស្វាយរៀង…

ត្រឹមតែ២ថ្ងៃ អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញដេប៉ូប្រេងឥន្ធនៈលួចបន្លំបរិមាណ​៤ទីតាំង រួមជាមួយទំនិញផ្ទុកសារធាតុគីមី និងហួសកាលប្រើប្រាស់មួយចំនួនធំ

​ភ្នំពេញៈ យោងតាមផេក ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេស ចាប់ថ្ងៃទី២២ ដល់ ២៣ ខែមករា ឆ្នាំ២០១៩ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈ ៤ទីតាំង​ នៅខណ្ឌ​ឫស្សីកែវ មានការលួចបន្លំបរិមាណ និងគុណភាព ដូចជា៖ ដេប៉ូ…

First News៖ ខណៈនេះ មានករណីអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌឫស្សីកែវ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា ខណៈនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ខណៈនេះ រថយន្តពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៍ផងដែរ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

ភ្លើងឆេះព្រៃរាលដល់ចម្ការលោក​អភិបាលស្រុកវាលវែង ខូចខាតដំណាំតាង៉ែនមួយចំនួនធំ!

ពោធិ៍សាត់ៈ នៅវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មានករណីភ្លើងព្រៃរាលឆេះចូលចម្ការលោក​អភិបាលស្រុកវាលវែង ចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ចំណុចអូរកំបោ ភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។​ កម្លាំងនរគបាលពន្លត់អ/គរបស់ស្រុកអធិការដ្ឋានស្រុកវាលវែង និងរថយន្តពន្លត់អ/គ ដឹកនាំដោយលោកវ/ត្រី ឈាន ឆោម អធិការរងទទួលការងារសណ្តាប់ធ្នាប់​ ប្រើប្រាស់ទឹកអស់ចំនួន២ឡាន។ មូលហេតុភ្លើងឆេះព្រៃរាល។…

ឆ្លងចរន្តអគ្គិសនី ឆេះបង្គោលភ្លើង ផ្អើលរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ទាំងយប់ នៅក្រុងសៀមរាប!

សៀមរាបៈ នៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០១៩ មានករណីឆ្លងចរន្តអគ្គិសនី ឆេះបង្គោលភ្លើងមួយកន្លែង ស្ថិតនៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ត​សៀមរាប។ ខណដែល​រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តជាច្រើនគ្រឿង ចេញអន្តរាគមន៍ជួយពន្លត់ឲ្យរលត់ទៅវិញភ្លាមៗ ពុំមានរាលដាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋរស់នៅក្បែរបង្គោលភ្លើងផងដែរ ហើយមិនបង្ក​គ្រោះថ្នាក់ដល់មនុស្សនោះទេ៕

​រន្ធត់! ផ្ទុះមីនខ្យល់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ខណៈដែលទៅកាប់ឫស្សី​ក្នុងអូរ

បាត់ដំបងៈ លោកអធិការស្រុករតនមណ្ឌល បានប្រាប់ Post News ថា នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩​ មានករណីផ្ទុះមីនខ្យល់ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ នៅចំណុច អូរតាចាន់ នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល…

​បុរសម្នាក់​​រងរបួស​ក្បាលធ្ងន់ ក្រោយត្រូវនឹងឈើសំណង់ដែលធ្លាក់ពីលើការដ្ឋានសាងសង់អាគារមួយកន្លែង នៅព្រះសីហនុ!

​ព្រះសីហនុៈ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ជាអ្នកលក់ផ្លែឈើតាមរទេះរុញ បានរងរបួស​ក្បាលធ្ងន់ធ្ងរ ដោយត្រូវនឹងឈើសំណង់ដែលធ្លាក់ពីលើការដ្ឋានសាងសង់អាគារមួយកន្លែង តាមផ្លូវចុះទៅផែទេសចរណ៍អូរឈើទាល​។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

ផលិតផលគ្រឿងកំប៉ុង​មួយចំនួន ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញ​និងដកហូត នៅផ្សារសិនជូរីផ្លាហ្សា

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្ត្រីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ…