ព័ត៌មានជាតិ

រថយន្ត​កុងតឺន័រ​​ដឹក​ដែក​បំពង់​ទីប របូត​​ធ្លាក់​បុក​ចំបុរសម្នាក់កំពុង​ជិះ​ម៉ូតូ ​​រងរបួស​ធ្ងន់!

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង បើកដឹក​​ដែក​បំពង់​ទីប​មួយ​ដុំ​ធំ ស្រាប់តែធ្លាក់ពីលើ​រថយន្ត ​​ចំត្រូវបុរសម្នាក់​ជិះ​ម៉ូតូ​នៅខាងក្រោយ​បណ្តាលឲ្យរងរបួស​ធ្ងន់​បាក់.​កដៃ​ខាងឆ្វេង ​បង្ក​ការភ្ញាក់ផ្អើល ​​កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវ​ជាតិ​លេខ១ ចន្លោះ​គីឡូម៉ែត្រ​លេខ១៥៧-១៥៨ នៅភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង​។

ជនរងគ្រោះមានឈ្មោះ ​យ៉ា សុជាតិ អាយុ៣៣ឆ្នាំ មុខរបរ​ រថយន្ត​ដឹក​ដី ស្នាក់នៅ​ភូមិ​ដើម​ពោធិ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក ​ហុងដា ស៊ី​ទី ពណ៌​ក្រហម គ្មាន​​ស្លាក​លេខ​។
​រថយន្ត​បង្ក​ម៉ាក FUSO ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ​3A-4491 និង​ក​ន្ទ​យ​រឺ​ម៉ក ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​4A-1396 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។

​​ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំយករថយន្តនិងម៉ូតូ​២គ្រឿង​ មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​កសាង​សំណុំ​រឿងចាត់ការជាបន្តទៀត​៕

មតិយោបល់