ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆាបឆេះនៅក្បែរអាគារមួយកន្លែង នៅខណ្ឌសែនសុខ!

​ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណី អគ្គិភ័យកំពុងឆាបឆេះ​នៅក្បែរអាគារមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង២៦នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

ចោរ​ទើបតែចេញស្តារ​​ គ្មានបច្ចេកទេស ត្រូវប៉ូលិសក្របួចជាប់!

​ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព​​លួច​​ម៉ូតូ ​នៅ​​មុខ​ផ្ទះ​លេខ​២៥​ ផ្លូវ​លេខ​២៣៧​ក្រុម​ទី​៣១​ ភូមិ​៧​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​វេលាម៉ោង​​​១១ព្រឹក ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៩​។​ ជនសង្ស័យ​ឈ្មោះ​ ចាន់​ វណ្ណ​:​ ហៅ​​កាក់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​…

សមត្ថកិច្ច​ឃាត់រថយន្តធុនធំ ចូលក្រុងខុសម៉ោង​ ជាង២សប្តាហ៍បានចំនួន១៥៤គ្រឿង!

នគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ​ បន្តចុះអនុវត្តន៍បទល្មើសចរាចរ​ ជាពិសេសឃាត់រថយន្តធុនធំចូលក្រុងខុសម៉ោង​បានជាង២សប្តាហ៍ ហើយ​មកទល់ពេលនេះឃាត់បានជាង១៥៤គ្រឿងហើយ​។ ជាលទ្ធផល​ សង្កេតឃើញថាបានកាត់បន្ថយរថយន្តធុនធំចូលក្រុងខុសម៉ោងគួរឲ្យកត់សម្គាល់​ ហើយសូមអំពាវនាវឲ្យក្រុមហ៊ុនដែលមានរថយន្តធុនធំទាំងអស់​ គោរព​ច្បាប់ចរាចរ​ និងការណែនាំរបស់សាលារាជធានីភ្នំពេញ៕

ព្រៃផ្សៃពេកហើយ! ឪពុកបង្កើតរំលោភកូនស្រីមិនទាន់គ្រប់អាយុបានសម្រេចជាង១០លើក

ក្រចេះ: ជនសង្ស័យជាឪពុកម្នាក់ ត្រូវបាននគរបាលស្រុកសំបូរធ្វើការ ចាប់ខ្លួនក្រោយមានការបែកធ្លាយថា រូបគេធ្លាប់បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើត មានអាយុ១៣ឆ្នាំ រហូតបានសម្រេចជាបន្តបន្ទាប់រហូតដល់ទៅជាង១០លើក។ ​ជនសង្ស័យមានឈ្មោះ ឆេន សុភាព អាយុ៥៣ឆ្នាំ រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ត្រូវបាននគរបាលចាប់ខ្លួននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។ ការចាប់ខ្លួនគឺបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយ ក្រោយពីនាងក្មេងស្រីរងគ្រោះបានសម្រេចទម្លាយរឿងនេះ។ ក្មេងស្រីរងគ្រោះបានប្តឹងមកនគរបាលថា ឪពុកនាងបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើរូបនាង…

Update៖ សិប្បកម្មកែច្នៃ ស្ករត្នោតពីស្ករស​មួយកន្លែង​នៅខេត្តបន្ទាយមានជ័យ ត្រូវបានផ្អាកបណ្តោះអាសន្ន

​បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានការសហការពី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទីតាំងកែច្នៃ ស្ករត្នោត ពីស្ករស មួយកន្លែង…

​ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះបង្គោលភ្លើង ផ្អើលរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ នៅខណ្ឌជ្រោយចង្វារ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា ខណៈនេះ មានករណីអគ្គិភ័យ​ឆេះបង្គោលភ្លើងមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀល ថ្ងៃទី២៣​ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ភ្លាមៗរថយន្តពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៍ផង។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

ជិត១០ឆ្នាំទើបបែកធ្លាយ ទីតាំងផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ត្រូវបានសមត្ថកិច្ចចុះបង្រ្កាប!

​បន្ទាយ​មាន​ជ័យៈ នៅព្រឹកថ្ងៃទី២៣​ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិ​ច្ចចុះបង្ក្រាបទីតាំង​​ផលិត​ស្ករត្នោត​ក្លែងក្លាយដុះ​ស្លែ​មួយ​កន្លែង ដឹកនាំ​ដោយ​លោក​តេ​ង​ សា​ម៉ៃ​ ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​ ​និង​លោក​ឧត្ត​ម​សេនី​យ៍​ត្រី​ ចាប ​សុ​ផា​រឹទ្ធ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​​លោកវរសេនីយ៍ទោ រស់​ អៀម នាយរង​ប្រឆាំង​បទល្មើស​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​សហការជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ ដែលស្ថិតនៅ​ភូមិ​ចាន់គិរី​ សង្កាត់​​ប៉ោយប៉ែត…

រថយន្តធុនធំ​បើកថយក្រោយ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ រលើងទ្រេត១ដើម

ភ្នំពេញៈ រថយន្តទ្រុងធុនធំ ប្រភេទយីឌុបមួយគ្រឿង អ្នកបើកបរធ្វេសប្រហែស ខណៈដែលបើករយ៉ែថយក្រោយ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ដែលសាលាក្រុងដាំនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យរលើងគល់ទ្រេត១ដើម កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក ហ៊ីណូ…

​រថយន្តឡង់គ្រីស័រស៊េរីទំនើប ស្លាកលេខភ្នំពេញ2AA-5199 បើកចេញពីក្នុងបុរី ថោន វ៉ាក់អើបុកជាមួយម៉ូតូសិស្សសាលាម្នាក់​!

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក ឡង់គ្រីស័រ ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-5199ដែលបើកបរដោយបុរសម្នាក់​ បើកចេញពីក្នុងបុរី ថោន ក៏វ៉ាក់អើបុកជាមួយម៉ូតូម៉ាកស្កុបពី ជិះដោយយុវជនម្នាក់ អាយុ២០ឆ្នាំ មុខរបរ សិស្ស ក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យ​រងរបួស ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យសួគ៌ាដឹកយកទៅសង្រ្គោះផងដែរ។ ​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី២៣…

ស្តាយណាស់! ភ្លើងឆេះព្រៃរាលដល់ចម្ការស្វាយចន្ទី អស់ប្រមាណ៣០ហិចតា នៅបាត់ដំបង

​បាត់ដំបងៈ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែ​មករា ឆ្នាំ២០១៩ មានករណី​​​ភ្លើងឆេះព្រៃនៅចំណុចជើងភ្នំសំរោង ឆេះរាលមកដល់ចម្ការស្វាយចន្ទី ស្ថិតនៅ​ក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ម្ចាស់ចម្ការមាន​ឈ្មោះ ឈឿន ម៉ាណែត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិរ៉ា ឃុំធិបតី ស្រុ​កគាស់ក្រឡ ខេត្តបាត់ដំបង។…