មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម តម្លើងម៉ាស៊ីនបូមទឹកចល័ត ត្រៀមបូមរំដោះទឹកបញ្ចៀសការលិចលង់ក្រុងកំពង់ចាម!…

​យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខណៈទឹកទន្លេមេគង្គកំពុងមានការកើនឡើងជាបន្តបន្ទាប់ នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរខេត្ត រៀបចំតម្លើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន២គ្រឿង នៅចំណុចស្ពានគីហ្សូណា ដើម្បីត្រៀមបូមរំដោះទឹក បញ្ចៀសការលិចលង់ក្រុងកំពង់ចាម ។ គួរបញ្ជាក់ផងដែរថា មកដល់ម៉ោង…

សមត្ថកិច្ចបញ្ជូនក្រុមចោរប្លន់៥នាក់ ទៅតុលាការ

ភ្នំពេញៈ ជនសង្ស័យចំនួន៥នាក់ ដែលជាក្រុមសកម្មដើរអុកឡុក បង្កអសន្តិសុខក្នុងមូលដ្ឋាន ក្នុងសង្គម ដើរលេងយប់ ផឹកស៊ីចូលក្លឹបល្បែង ឈានដល់ហ៊ានធ្វើសកម្មភាព វាយប្លន់យកម៉ូតូ តាមផ្លូវ ក្រោយពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ខ្លួនបានកន្លងមកដោយវាយប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេច នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ១ រហូតមកដល់ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះជនសង្ស័យ៥នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ។ ជនសង្ស័យទាំង៥នាក់ខាងលើ ទី១…

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដកហូតថ្នាំញៀន២២កញ្ចប់!..

ភ្នំពេញៈ ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌឫស្សីកែវ និងប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់និងថ្នាំញៀន២២កញ្ចប់រួមទាំងវត្ថុតាងមួយចំនួនទៀត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និ៥នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចសំណង់មិនរាបរយ ក្រុម០៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នគរបាលឲ្យដឹងថាជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ង្វៀង យ៉ាំងឌាំង ភេទប្រុស…

រថយន្តស្ទូចបុករះរថយន្ត៣គ្រឿង រងការខូចខាត នៅក្រុងព្រះសីហនុ!…

ព្រះសីហនុៈ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមានរថយន្តស្ទូចបុករះ រថយន្តតូច៣គ្រឿងបណ្តាលឲ្យរងការខូចខាត នៅផ្លូវមុខកំពង់ផែក្រុងព្រះសីហនុ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ ករណីនេះសមត្ថកិច្ចកំពុងបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់៕

ជនជាតិចិនបើករថយន្តលឿន រេចង្កូតធ្លាក់ផ្លូវ ហោះចូលទឹកស្រែ!..

កំពង់ធំៈ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមានរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិន ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតធ្លាក់ផ្លូវចូលទឹកស្រែ នៅលើផ្លូវជាតិលេខ៦ ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ រថយន្តខាងលើម៉ាកឡិចស៊ីសR.X470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2M-1669៕

រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនSCGបត់ឆ្វេងប៉ះជាមួយម៉ូតូ កៀបម៉ូតូចូលក្រោមរថយន្ត

​ភ្នំពេញៈ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនSCG បើកស្របទិសគ្នា ខណៈដែលរថយន្តបត់ឆ្វេងក៏ជ្រុលប៉ះគ្នាជាមួយម៉ូតូកៀបចូលក្រោមរថយន្ត ម៉ូតូរងការខូចខាត មនុស្សមិនមានគ្រោះថ្នាក់នោះឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ម៉ូតូដែលរងការខូចខាតម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1H 2185។ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនSCG…

អាសូរណាស់! ក្មេងប្រុសម្នាក់ រត់លេងទឹកភ្លៀង ត្រូវរន្ទះបាញ់ស្លាប់

​បន្ទាយមានជ័យៈ នៅថ្ងៃច័ន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៤ជាង មានករណីររន្ទះបាញ់មនុស្សស្លាប់ ខណៈដែលក្មេងប្រុសខាងលើបានកំពុងរត់លេងទឹកភ្លៀងជាមួយក្មេងក្នុងភូមិ នៅភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សាកសពមានឈ្មោះ ឆន…

ក្រសួងធនធានទឹកនិងឧតុនិយម យកគ្រឿងចក្រ មកដាក់ទប់ទល់នឹងទឹកជំនន់ទន្លេមេគង្គដែលកំពុងបន្តឡើង

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បាននាំយកគ្រឿងចុះពង្រឹងតួទំនប់វ៉ៃកូ ស្ថិតនៅចំណុចភូមិមេលោង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីទប់ទល់នឹងការហូរច្រោះដោយទឹកជំនន់ទន្លេមេគង្គ ដែលកំពុងមានការកើនឡើងជាបន្តបន្ទាប់ ។ សូមជម្រាបថា គិតត្រឹមម៉ោង…

រថយន្តស្ទូចបើកថយក្រោយ បុករះរថយន្តនិងម៉ូតូរ៉ឺម៉កជាច្រើនគ្រឿង រងការខូចខាតនៅមុខផ្សារសុវណ្ណា!…

ភ្នំពេញៈ មានរថយន្តចំនួន២គ្រឿង និង ម៉ូតូរ៉ឺម៉កចំនួន២គ្រឿងសរុបចំនួន៤គ្រឿង ដែលចតទុកចោលនៅស្ងៀមនោះបាន ទទួលនូវការខូចខាតយ៉ាងដំណំ ដោយសារតែរថយន្តស្ទូចមួយគ្រឿងទំនងជាដាច់ហ្វ្រាំង ខណៈដែលបើកថយក្រោយ ហើយដាច់ហ្វ្រាំងជាប់មិនស៊ីទៅបុកជាបន្តបន្ទាប់នោះ តែមិនបានបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨ នៅចំណុចខាងមុខផ្ទះគ្មានលេខមួយកន្លែង…

ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បន្តកើនឡើងកៀកនឹងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ!..

​យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងកៀកនឹងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ នៅវេលាថ្ងៃត្រង់នេះ ខណៈតំបន់ទំនាបមួយចំនួននៅតាមដងទន្លេ ត្រូវបានទឹកលិចចូលជាបណ្តើរៗ ៖ មកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងដល់កម្ពស់…