ព័ត៌មានជាតិ

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម តម្លើងម៉ាស៊ីនបូមទឹកចល័ត ត្រៀមបូមរំដោះទឹកបញ្ចៀសការលិចលង់ក្រុងកំពង់ចាម!…

​យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខណៈទឹកទន្លេមេគង្គកំពុងមានការកើនឡើងជាបន្តបន្ទាប់ នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរខេត្ត រៀបចំតម្លើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន២គ្រឿង នៅចំណុចស្ពានគីហ្សូណា ដើម្បីត្រៀមបូមរំដោះទឹក បញ្ចៀសការលិចលង់ក្រុងកំពង់ចាម ។

គួរបញ្ជាក់ផងដែរថា មកដល់ម៉ោង ១១ ព្រឹកថ្ងៃទី ០១ ខែសីហា នេះ ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម បានបន្តកើនឡើងដល់កម្ពស់ ១៤,៨៩ ម ហើយ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម)៕

មតិយោបល់