បុគ្គលិកAeon2ជិះម៉ូតូឌុបសង្សារ​ ត្រូវក្រុមចោរវាយប្លន់យកម៉ូតូបានសម្រេចដោយសុវត្ថិភាព នៅខណ្ឌសែនសុខ!..

​ភ្នំពេញៈ កាលពីវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគូស្នេហ៍វ័យក្មេងមួយគូជិះម៉ូតូនិចមួយគ្រឿងឌុបគ្នាបំណងចូលផ្ទះ ខណៈដែលជិះជិតដល់ផ្ទះហើយក៏ត្រូវក្រុមចោរប្រុសស្រីមួយក្រុមធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច នៅមុខក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ SCG តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនរងគ្រោះមានឈ្មោះ ស.ទ ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកផ្សារទំនើបAeon2 ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ​។ បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់និងសង្សាររបស់គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក…

អ្នកព្រែកឯង! ដាច់ទឹករយៈពេល៣ម៉ោង ដោយសារបាក់ដីច្រាំងទន្លេ!..

ភ្នំពេញៈ យោងតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន ទីតាំង នៅលើផ្លូវ២០vs។ ផ្ទៃសេវាដែលផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ ចាប់ពីផ្លូវ 27PE ដល់ផ្លូវ 29PE សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ កាលបរិច្ឆេទ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ ពីម៉ោង ១១:០០នាទីព្រឹក…

រថយន្តបែនដឹកដី បើកបុកកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់សល់តែដង្ហើមចង្រិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបែនដឹកដី បើកបុកកិនម៉ូតូជាប់ពីក្រោមរថយន្តអូសប្រហែល២០ម៉ែត្រ។ ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំ ខាងត្បូងវត្តភ្នៀត ក្នុងភូមិស្នោកើត សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះខាងលើមាន ឈ្មោះ ជឿន ស៊ីណា ភេទប្រុស…

ឪពុកចិត្តកំណាច! រំលោភកូនស្រីខ្លួនឯង គ្មានក្តីមេត្តា!..

កណ្តាលៈ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធិសក័ ព.ស ២៥៦២ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីឪពុករំលោភកូនស្រីខ្លួនឯង។…

រថយន្តបើកមិនប្រកាន់ស្តាំ បុកម៉ូតូស្លាប់បុរសម្នាក់យ៉ាងរន្ធត់!..

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវលំក្រាលបេតុង ត្រង់ចំណុចផ្លូវបំបែកជាបួន ខាងជើងផ្សារត្រី ប្រហែល១០០ម៉ែត្រ ភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ…

គិតត្រឹមម៉ោង១១និង៣០នាទីព្រឹកនេះ ទឹកទន្លេសេកុងបន្តហក់ឡើងកម្ពស់១២.៤៦ម៉ែត្រ លើសកម្រិតប្រកាសអាសន្នជិត១ម៉ែត្រ!

សកម្មភាពក្រុមការងារខេត្ត កំពុងបញ្ជូនសម្ភារៈប្រើប្រាស់ ឱសថ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តទៅប្រចាំការ និងស្បៀងអាហារ ទៅកាន់ទីទួលសុវត្ថិភាពគ្រប់ទីតាំងក្នុងស្រុកសៀមប៉ាង ដើម្បីចែកជូន ផ្តល់សេវា ពិនិត្យនិងព្យាបាលជម្ងឺ និងសាងសង់រោង ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ស្ថិតក្នុងឃុំចំនួន៤នៃស្រុកសៀមប៉ាង រួមមានឃុំសន្តិភាព ឃុំថ្មកែវ ឃុំស្រែសំបូរ និងឃុំសេកុង ដែលត្រូវបានជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព៕

បត់ម៉ូតូមិនប្រយ័ត្ន ត្រូវរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនកាពីតូលបុកពេញទំហឹង រងរបួសធ្ងន់បុរសម្នាក់!..

កំពង់ធំៈ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ នៅលើផ្លូវជាតិលេខ៦ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុក ម៉ូតូ បើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យរបួសធ្ងន់បុរសម្នាក់។…

​ឆ្លងចរន្តអគ្គិសនី ឆេះរថយន្តបាឡែន១គ្រឿងអស់ទាំងស្រុង នៅផ្លូវជាតិលេខ១!..

​កណ្តាលៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះរថយន្ត បណ្តាលមកពីឆ្លងចរន្តភ្លើង នៅចំណុចទល់មុខការ៉ាសសាំងតេលា លើផ្លូវជាតិលេខ១គីឡូម៉ែត្រលេខ៥៤-៥៥ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ម្ចាស់រថយន្តឈ្មោះ ងិន សុបិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិត្រពាំងស្បូវ…

យុវជនម្នាក់ ត្រូវជនខិលខូចលួចយកម៉ូតូនិងកាបូបលុយអស់ ខណៈដែលស្រវឹងស្រា!..

ភ្នំពេញៈ យុវជនម្នាក់បានត្រូវបានជនខិលខូច១ក្រុមធ្វើជាសុំស្គាល់គ្នានិងល្បួងផឹកស៊ីព្រមទាំងជល់កែវគ្នាទៅវិញទៅមក រហូតស្រវឹងលែងដឹងខ្លួន បន្ទាប់មកក្រុមជនសង្ស័យបាននាំគ្នាលួចយកកាបូបលុយ ម៉ូតូនិងទូរស័ព្ទដៃនិងគ្រឿងអលង្ការ រួចគេចខ្លួនបាត់សុវត្ថិភាព។ ក្រោយមកយុវជនសង្ស័យខាងលើបានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ៣ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីដាក់ពាក្យបណ្ដឹង ដោយអះអាងថាត្រូវជនសង្ស័យដាក់ថ្នាំ យកទ្រព្យសម្បត្តិខាងលើ ប៉ុន្តែខណៈនោះនគរបាលប៉ុស្តិ៍ចោមចៅ៣បានប្រាប់ឲ្យយុវជននេះទៅប្ដឹងនៅនគរបាលប៉ុស្តិ៍ចោមចៅ១វិញព្រោះកើតហេតុនៅទៅនោះ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១…

រថយន្តក្រុងប៉ះជាមួយគោយន្តដឹកឈើ រងរបួសកម្មការិនីរោងចក្រ៤នាក់!..

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តក្រុង២៤កៅអី ពាក់ស្លាកលេខ ភ្នំពេញ3A 6290 ដឹកកម្មការីនីរោងចក្រពីស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទៅធ្វើការនៅឯរោងចក្រក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប៉ះទង្គិចគ្នាជាមួយនឹងគោយន្តដឹកឈើ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤៨.១៤៩ នៅក្នុងភូមិត្រពាំងម្ដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់…