តាកែវ:ករណីអំពើលួចដោយមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទតាមដងផ្លូវ)។ ថ្ងៃអង្គារ1រោជខែចេត្រឆ្នាំខាលចត្វាស័ក ព.ស2566ត្រូវនឹងថ្ងៃទី 18 ខែមេសាឆ្នាំ 2023វេលាម៉ោង 15:00 នាទីចំណុចលើផ្លូវកៅស៊ូស្ថិតក្នុងភូមិអង្គត្នោតខាងលិចឃុំអង្គតាសោមមានករណីអំពើលួចមានស្ថានទម្ងន់ទោសមួយ(ឆក់)បង្កឡើងដោយជនសង្ស័យចំនួន02នាក់ជិះម៉ូតូម៉ាកនិចពណ៌ផ្កាឈូកលាយសគ្មានផ្លាកលេខប្រដាប់ដោយកាំបិតក្រង៉ុក 1-ឈ្មោះម៉ម សុខហៅកែវភេទប្រុសអាយុ 18 ឆ្នាំនៅភូមិសេកយាឃុំអង្គតាសោម។ 2-ឈ្មោះថន លីហ្សាភេទប្រុសអាយុ 17 ឆ្នាំនៅភូមិអង្គត្នោតខាងកើតឃុំអង្គតាសោម។ បានធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះចំនួនបួននាក់ដែលកំពុងជិះម៉ូតូម៉ាកស្កុបពីឌុបកូនតូចៗចំនួនពីរនាក់ចេញពីផ្សារអង្គតាសោមតាមផ្លូវខាងលើឆ្ពោះទៅផ្ទះវិញតែពេលធ្វើសកម្មភាពជនសង្ស័យយកទូរសព្ទពុំបានទេដោយជនរងគ្រោះប្រតោងប្រតាយយកបានវិញបណ្ដាលឲ្យដួលម៉ូតូរងរបួសទាំងម្ដាយនិងកូន។ជនរងគ្រោះទាំងបួននាក់មានឈ្មោះដូចខាងក្រោម 1-ឈ្មោះឆែត ស្រីនាងភេទស្រីអាយុ 25…