នគរបាលខណ្ឌទួលគោក បង្រ្កាបល្បែងកន្ទុយលេខវៀតណាម ឃាត់ខ្លួនមនុស្ស ០៥នាក់ នៅក្នុងផ្សារនាគមាស

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានឆ្មក់ចូលបង្រ្កាបល្បែងស៊ីសងកន្ទុយលេខវៀតណាម ដែលបានលួចលេងនៅក្នុងផ្សារនាគមាស ឃាត់ខ្លួនមនុស្សបាន ០៥នាក់។ ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងនេះបានធ្វើឡើងចំនួន០២ គោលដៅ ក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគរ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៣:១៥ នាទីរសៀល ដោយកំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដោយមានការសហការពីនគរបាល…

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ជំរុញការចិញ្ចឹមសត្វតាមបែបពាណិជ្ជកម្ម និងនាំចេញ

បន្ទាយមានជ័យៈ ក្នុងសកម្មភាពចុះពិនិត្យសង្វាក់ផលិតកម្មសត្វ និងភាពរីកចម្រើនលើការចិញ្ចឹមជ្រូកសាច់និង ចិញ្ចឹមគោពូជនាំចូល កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានជំរុញឲ្យកសិករចិញ្ចឹមសត្វតាមបែបពាណិជ្ជកម្ម និងនាំចេញទៅតាមទីផ្សារបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចិញ្ចឹមសត្វនៅខេត្តបន្ទាយមានជ័យ ឆ្នាំនេះ មានការកើនឡើងខ្ពស់ទៅលើសត្វបក្សី ដែលមានប្រមាណ១លានក្បាលនិងសត្វគោ។ការកើនឡើងនេះ…

Update: ផ្ទះជិត១០ខ្នងត្រូវបំផ្លាញដោយសារឆ្លងចរន្តអគ្គិសនី ខណៈម្ចាស់ផ្ទះមិននៅ

កណ្តាលៈ គ្រោះអគ្គិភ័យដែលបានបណ្តាលឲ្យផ្ទះចំនួន ០៨ខ្នង ត្រូវព្រះអគ្គីលេបត្របាក់ កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ខណៈម្ចាស់ផ្ទះមិននៅផ្ទះ។ ផ្ទះទាំង០៨ខ្នងដែលព្រះអគ្គីលេបត្របាក់នោះ ផ្ទះទី១ជារបស់ឈ្មោះចាន់ ស្រី ភេទស្រី អាយុ ឆ្នាំ ផ្ទះមានទំហំ ៥មx៦ម…

រថយន្តបែនបើកលឿន ជ្រុលទៅបុកកុងតឺន័រ និងCRV ខូចខាតគួរសម

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តដឹកដីប្រភេទបែន បានបើកលឿនពេក ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុករថយន្តកុងតឺន័រនៅពីមុខ រួចហើយរុញរថយន្តកុងតឺន័រនោះ ទៅមុខបុកនឹងរថយន្តម៉ាក CRV មួយគ្រឿងទៀត បណ្តាលឲ្យខូចខាតច្រើនគួរសម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយសារល្មើសល្បឿននេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ ៥៩៨…

ឡិចស៊ីស RX300 បើកលឿនពេកជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅទឹកថ្លា

ភ្នំពេញៈ រថយន្តឡិចស៊ីស RX 300 មួយគ្រឿងបើកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បែករងការខូចខាត នៅចំណុចផ្លូវលេខ ២១៧ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ពេលនេះកម្លាំងសមត្ថកិច្ចកំពុងស្ថិតនៅកន្លែងកើតហេតុផងដែរ ដើម្បីធ្វើការវាស់វែងផងដែរ៕ https://youtu.be/nHcHmozR_yE

លួងលោមអូនឲ្យឈប់ធ្វើស្រីម៉ាស្សាមិនបាន ប៉ងដុតនាងទាំងរស់

ភ្នំពេញៈ បុរសម្នាក់ ហេតុតែស្រឡាញ់នារីម៉ាស្សាដល់ឆ្អឹងស្ទើរលេប បានប្រាប់ឲ្យនាងឈប់ប្រកបរបរម៉ាស្សា ដោយខ្លួនធានាចិញ្ចឹម ប៉ុន្តែដោយសារតែខាងស្រីមិនព្រមទៅ បានធ្វើឲ្យបុរសស្មោះស្នេហ៍រូបនេះខឹង ក៏បានទិញសាំង ០៣លីត្រ បំណងប្រុងមកដុតនាងទាំងរស់ និងដុតខ្លួនឯងតាមក្រោយ ប៉ុន្តែការប៉ងនេះ មិនបានសម្រេចឡើយ ត្រឹមខូចខាតសម្ភារៈក្នុងផ្ទះម៉ាស្សាតែប៉ុណ្ណោះ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧ និង៥០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា…

ផ្ទះប្រជាពលរដ្ឋជិត១០ខ្នង​ នៅស្រុកពញាឮត្រូវភ្លើងលេបត្របាក់

ភ្នំពេញៈ ហេតុការណ៍គ្រោះអគ្គិភ័យមួយ បានកើតឡើងនៅតំបន់ផ្ទះអនាធិបតេយ្យ ដែលផ្លាស់មកពីបុរីកីឡា រាជធានីភ្នំពេញ បណ្តាលឲ្យឆេះផ្ទះអស់ចំនួន ០៨ខ្នង។ នេះបើតាមលោកវរៈសេនីយ៍ ដួង តេង អធិការនគរបាលស្រុកពញាឮ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង១៥នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅភូមិ ស្រះពោធិ៍…

លោកផ្កាយបី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវក្មេងស្ទាវបើករថយន្តបុក រួចស្រែកដាក់ថា «ហ្អែងដឹងថា អញកូននរណាគេទេ»

ភ្នំពេញៈ យុវជនម្នាក់ទំនងកូនអ្នកធំ រឺកូនអ្នកមានទ្រព្យសម្បត្តិ មានអាការ:ស្រវឹងស្រាខ្លាំងបានបើករថយន្តទៅបំបុករថយន្ត របស់លោកផ្កាយបី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខណ្ឌ ចុះទៅតាមចាប់យកទៅដោះស្រាយតាមច្បាប់។ តាមសំដីរបស់លោកផ្កាយបីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តរបស់ជនបង្កបានបើកថយក្រោយមកប៉ះរថយន្តរបស់លោក លោកក៏ចុចស៉ីផ្លេ ស្រាប់តែជនបង្កនេះ ចុចកញ្ចក់…

រថភ្លើងដឹកអ្នកដំណើរ បុកជាមួយរថយន្តដឹកទឹកដោះគោ នៅហូឡង់ របួស ០៨នាក់

REUTERS: ប៉ូលិសហូឡង់ បាននិយាយថា មនុស្សចំនួន ០៨នាក់ បានរងរបួស នៅថ្ងៃសុក្រនេះ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានបុកគ្នាជាមួយរថយន្តដឹកទឹកដោះគោ រួចហើយរថភ្លើងនោះបានធ្លាក់ចេញពីផ្លូវតែម្តង។ យោងតាមសារព័ត៌មាន REUTERS បានឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ហេតុការណ៍រថភ្លើង បុកជាមួយរថយន្តដឹកទឹកដោះគោនេះ បានកើតឡើងនៅភាគខាងជើងប្រទេស ហូរឡង់។ ក្រោយកើតហេតុ…

ចិនជំរុញឲ្យវៀតណាម បញ្ឈប់ការសាងសង់នៅលើកោះក្នុងសមុទ្រចិនខាងត្បូង

ប៉េកាំងៈ ប្រទេសចិន នៅថ្ងៃសុក្រ ទី១៨នេះបានឆ្លើយតបចំពោះការសាងសង់របស់ប្រទេសវៀតណាម នៅកោះក្នុងសមុទ្រចិនខាងត្បូង ដោយចិនបានជំរុញឲ្យប្រទេសនេះ បញ្ឈប់ការកាន់កាប់របស់ខ្លួន និងរាល់សកម្មភាពខុសច្បាប់នៅលើបូរណភាពទឹកដីរបស់ចិន។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang នៅក្នុងសន្និសីទសារព័ត៌មានថា «ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការចូលកាន់កាប់ដោយខុសច្បាប់របស់វៀតណាម នៅតំបន់ថ្មប៉ប្រះទឹក…