ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង សោកស្តាយចំពោះលទ្ធផលស៊ើបអង្កេតរបស់ព្រះរាជអាជ្ញា

សេអ៊ូលៈ ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឿនហេ បានសម្តែងការសោកស្តាយជាខ្លាំង ជុំវិញលទ្ធផលបណ្តោះអាសន្ននៃការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញាដែលបានសង្ស័យថាលោកស្រី ផាក បានឃុតឃិតជាមួយមនុស្សជំនិត និងជំនួយការលោកស្រីជាយូរឆ្នាំណាស់មកហើយ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យប្រធានាធិបតីគឺលោក Jung Youn-kuk នៅក្នុងសន្និសីទសារព័ត៌មានថា លោកមានការសោកស្តាយជាខ្លាំងចំពោះការប្រកាសរបស់ការិយាល័យព្រះរាជអាជ្ញា…

មេប៉ូលិសអន្តោប្រវេសន៍ ច្រកអន្តរជាតិប៉ោយប៉ែត លោក ស៊ឹម សំអាត សប្បាយកើបលុយពីពលករខ្មែរក្រីក្រ និងបើកដៃឲ្យបរទេសចូលមកលេងកាស៊ីណូ ដោយគ្មានលិខិតស្នាម

បន្ទាយមានជ័យៈ សេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែត ឲ្យដឹងថា លោក ស៊ឹម សំអាត មេប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់ពលករខ្មែរឆ្លងដែន ក៏ដូចជាប្រជាពលរដ្ឋរកស៊ី ចេញចូលផ្សាររ៉ុងក្លឿរ (ផ្សាមិត្តភាពកម្ពុជា-ថៃ) ភាគច្រើន អ្នករត់ម៉ូតូឌុបតែម្ដង ដែលថា បច្ចុប្បន្ននេះ លោកវរសេនីយ៍ឯក ស៊ឹម សំអាត កំពុងកាក់កបយ៉ាងខ្លាំង…

រថយន្តសាំយ៉ុង១គ្រឿង លោតឆ័ត្រដឹកឈើប្រណីតត្រូវបានសមត្ថកិច្ចអាវុធហត្ថ បង្ក្រាបបាននៅស្រុកកូនមុំ

រតនគិរី: រថយន្តសាំយ៉ុងពណ៍លឿងពាក់ស្លាកលេខភ្នំពេញ2Y.3495 ដឹកជញ្ជូនឈើប្រណិតប្រភេទឈើធ្នង់ប្រវែង ២,២ម៉ែត្រទទឹង២០x១៤ ត្រូវបានកម្លាំងអាវុធហត្ថ ស្នាក់ការ៧៨១ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំ ដេញស្ទាក់ចាប់បាន។ បើតាមការឲ្យដឹងពីលោក អនុសេនីយ៍ឯក ផាត់ គឹមហួរ មេបញ្ជាការអាវុធហត្ថស្រុកក្របីជ្រុំទីស្នាក់ការ៧៨១ បានឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុងខាងលើនេះធ្វើសកម្មភាពដឹកជញ្ជូនឈើជាយូមកហើយតែកម្លាំងរបស់លោកពុំចាប់អារម្មណ៍ ស្មានតែរថយន្តឈ្នួលដឹកឥវ៉ាន់ធម្មតា ចូលមកក្រុងបានលុងទើបឈានមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង១០យប់…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយលួចម៉ូតូបានមួយថ្ងៃ

បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ស្រាវជ្រាវរហូតឃាត់ខ្លួនបាន បន្ទាប់ពីជននេះ ធ្វើសកម្មភាពលួចម៉ូតូ បានមួយថ្ងៃរួចមក។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិអន្លង់មាន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានករណីលួចម៉ូតូកើតឡើងមួយលើក ម៉ូតូម៉ាកវេវ (ហុងដា) អាល់ហ្វា…

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឆ្មក់បង្ក្រាបក្រុមប្រើប្រាស់ថ្នាំញៀន នៅប្លុកបុរីកីឡា ៣នាក់ប្រុសស្រី

ភ្នំពេញៈ ក្រុមដែលប្រើប្រាស់គ្រឿងញៀន នៅតំបន់ស្មុកស្មាញបុរីកីឡា បាននាំគ្នាសំងំជក់គ្រឿងញៀនទាំងក្មេងទាំងចាស់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឆ្មក់បង្ក្រាបយុវជនប្រុសស្រីបានចំនួន៣នាក់។ ហេតុការណ៍នេះបានធ្វើការឃាត់កាលពីវេលាម៉ោង០៤និង២០នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីឡូ៍ក្រោយអាគារបូរីកីឡា ក្នុងសង្កាត់វាលវង ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យទាំង៣នាក់ប្រុសស្រី ដែលនគរបាលឃាត់ខ្លួន រួមមានទី១ ឈ្មោះ អិន សុវណ្ណធូ ភេទស្រី…

យន្តហោះប្រធានាធិបតីពូទីន ត្រូវយន្តហោះចម្បាំងរបស់ស្វីសហោះដេញយ៉ាងកៀក រហូតមើលមុខគ្នាឃើញទៅវិញទៅមក

បរទេសៈ យន្តហោះដឹកគណៈប្រតិភូប្រធានាធិបតីរុស្ស៊ីមួយគ្រឿង ដែលដឹកអ្នកសារព័ត៌មាន ត្រូវយន្តហោះចម្បាំងរបស់ប្រទេសសី្វស០៣គ្រឿង ហោះដេញយ៉ាងប្រកៀក រហូតយន្តហោះទាំងពីរ អាចមើលឃើញមុខគ្នាទៅវិញទៅមក ក្នុងពេលមានភាពតានតឹង រវាងប្រធានាធិបតី វ្លាឌីមៀ ពូទីន និងសហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន Mail Online ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា អ្នកដំណើរម្នាក់ដែលនៅលើយន្តហោះរបស់គណៈប្រតិភូរុស្ស៊ី…

មេដឹកនាំកំពូលកូរ៉េខាងជើង ចង់បង្វឹកកងកាំភ្លើងធំស្រ្តី ឲ្យក្លាយជាអ្នកប្រយុទ្ធខ្លាំងលើសគេក្នុងសង្គ្រាម

ព្យុងយ៉ាងៈ មេដឹកនាំកំពូលរបស់កុម្មុយនីស្តកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ក្នុងពេលដែលដឹកនាំការប្រកួតបាញ់កាំភ្លើងធំផ្នែកស្រ្តីថា លោកចាំបាច់ត្រូវតែបង្វឹកក្រុមកាំភ្លើងធំស្រ្តី ឲ្យក្លាយជាអ្នកប្រយុទ្ធខ្លាំងលើសគេ ក្នុងស្មារតីបដិវត្តន៍ ដើម្បីជួយពួកគេឲ្យធ្វើការចែករំលែកក្នុងសង្គ្រាមដ៏ធំធេងសម្រាប់ការបង្រួបបង្រួមជាតិ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់ក្នុងការប្រកួតបាញ់កាំភ្លើងធំស្រ្តី…

ក្រុមអ្នកតវ៉ា ៦០ម៉ឺននាក់ ហែរក្បូននៅកូរ៉េខាងត្បូង ដើម្បីឲ្យលោកស្រី ផាក ចុះចេញពីតំណែងទៀតហើយ

សេអ៊ូលៈ ប្រជាជនកូរ៉េខាងត្បូងប្រមាណជិត ១លាននាក់ បាននាំគ្នាហែរក្បូននៅរាត្រីថ្ងៃសៅរ៍នេះ ដើម្បីទាមទារឲ្យលោកស្រីប្រធានាធិបតី ផាក គឿនហេ លាលែងចេញពីតំណែង ជុំវិញរឿងអាស្រូវនយោបាយធំជាងគេរបស់លោកស្រីដែលបានផ្ទុះឡើង ចាប់តាំងពីលោកស្រីចូលកាន់តំណែងកាលពីខែកុម្ភៈ ឆ្នាំ២០១៣។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមអ្នករៀបចំការតវ៉ា បាននិយាយថា អ្នកតវ៉ាមានគ្នាប្រហែល…

ឆក់កាបូបលុយរបស់ជនបរទេសភ្លាម ប៉ូលិសតាមចាប់បានភ្លែត

ភ្នំពេញៈ ក្រុមសង្ស័យជំនាញខាងឆក់ទ្រព្យសម្បត្តិរបស់ជនបរទេស២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលចតុមុខឃាត់ខ្លួនភ្លាមៗ ខណៈពេលធ្វើសកម្មភាពជាក់ស្តែងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចមុខហាងចំប៉ាផ្លូវលេខ២៤២កែងផ្លូវលេខ៥១ភូមិ៤សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ។ មន្រ្តីគរបាលប៉ុស្តិ៍ចតុមុខបានឲ្យដឹងថា ក្រុមជនសង្ស័យ២នាក់ដែលឃាត់ខ្លួនពីបទ លួច(ឆក់កាបូបដៃ)ទី១.ឈ្មោះសួន ការុន ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះម្តំវិហារចាម ផ្លូវលំសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ ទី២.ឈ្មោះយ៉េន ដាវីត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ…

ផ្អើលខេត្តកំពង់ឆ្នាំង កូនគោចម្លែក កើតខ្លួនជាគោ ក្បាលដូចមនុស្ស

កំពង់ឆ្នាំង: សត្វមេគោ មួយក្បាល បានកើតកូនមក មានខ្លួនជាសត្វគោធម្មតា តែមានក្បាលដូចទៅនឹងក្បាលមនុស្សទៅវិញ ធ្វើឱ្យអ្នកភូមិមេលំ ឃុំមេកំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍ ដ៏ចម្លែកមួយនេះ បានកើតឡើង នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បន្ទាប់ពីមាន មេគោមួយក្បាល បានកើតកូនគោមក ស្រាប់តែមានក្បាលមានទម្រង់ស្រដៀងនឹង…