ក្រុមហ៊ុនកម្ពុជា LYP Group និងក្រុមហ៊ុនចិន CMIG បានបោះទុនរួមគ្នាប្រមាណ ១.៥ពាន់លានដុល្លារអាមេរិក បង្កើត China Town ដំបូងបង្អស់នៅកម្ពុជា ដែលនឹងលេចរូបរាងក្នុងតំបន់លីយ៉ុងផាត់។
គម្រោងសាងសង់ China Town ឬហៅថា ទីក្រុងមិត្តភាពកម្ពុជា-ចិន នឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ លើផ្ទៃដីប្រមាណ ៥៥០ហិកតា។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ធ្លាប់បានលើកឡើងថា China Town នឹងមានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយគម្រោងនេះ នឹងជួយឲ្យកម្ពុជា ទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើន នៅពេលបញ្ចប់ការសាងសង់ជាស្ថាពរ។
លើសពីនេះទៅទៀត China Town មិនមែនទាក់ទាញតែភ្ញៀវទេសចរណ៍ចិននោះទេ គឺទាក់ទាញភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ព្រោះជាតិសាសន៍ណាក៏ចាប់អារម្មណ៍នឹងគម្រោងនេះដែរ។
គួរជម្រាបផែរថា គម្រោង China Town ស្ថិតនៅក្នុងគម្រោងទីក្រុងរណប លីយ៉ុងផាត់ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ១ពាន់ហិកតា៕
មតិយោបល់