ព័ត៌មានអន្តរជាតិ

ការវាយប្រហារជាថ្មីនៅយេម៉ែន សម្លាប់មនុស្ស១៩នាក់

យេម៉ែនៈ មនុស្សយ៉ាងហោចណាស់១៩ នាក់ ត្រូវបានសម្លាប់ ក្នុងការប្រយុទ្ធគ្នាយ៉ាងឃោឃៅជាថ្មី រវាងរដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាម Houthis កាលពីថ្ងៃទី២២នេះ បន្ទាប់ពីបទឈប់បាញ់គ្នា២៨ម៉ោង ត្រូវបានបញ្ចប់នៅថ្ងៃទី២១។ នេះបើយោងតាមរយៈ សារព៌ត៌មានយេម៉ែន Yemen Times ចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម បានព្រមានថា ជនស៊ីវិលនៅក្រុង Taiz ត្រូវប្រយ័ត្នចំពោះការបាញ់ផ្លោង និងលបបាញ់ប្រហារនៅតាមផ្លូវ។

មន្រ្តីយោធាក្នុងតំបន់ម្នាក់ បានឲ្យដឹងថា ពួកឧទ្ទាម១១នាក់ និងទាហានរដ្ឋាភិបាល៥នាក់ ត្រូវបានសម្លាប់
កាលពីថ្ងៃអង្គារ នៅជាយក្រុង Taiz ខណៈដែលពួកឧទ្ទាម Houthis បានវាយប្រហារលើកងកម្លាំងស្មោះត្រង់ នឹងប្រធានាធិបតីលោក Abd-Rabbu Mansour Hadi ៕

photo_2016-11-23_15-17-16photo_2016-11-23_15-17-21photo_2016-11-23_15-17-25photo_2016-11-23_15-18-15

មតិយោបល់