ព័ត៌មានសេដ្ឋកិច្ច

Starbucks នឹងសម្ពោធសាខាថ្មីទី ៤ នៅតំបន់ទួលគោក

ហាងកាហ្វេ Starbucks នឹងបើកសម្ពោធសាខាថ្មី នៅ TK Avenue នាថ្ងៃទី ២៧ ខែវិច្ឆិកា ខាងមុខនេះ ដែលនេះជាសាខាទី ៤ បន្ទាប់ពីសាខាទី ១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សាខាទី ២ នៅផ្សារទំនើបអ៊ីអនម៉ល និងសាខាទី ៣ នៅបឹងកេងកង។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Starbucks Cambodia ចេញផ្សាយកាលពីពេលថ្មីៗនេះ។

នៅក្នុងថ្ងៃសម្ភោធ ហាងកាហ្វេ Starbucks ក៏មានការផ្តល់ជូនពិសេស ចំពោះអតិថិជន ១០០នាក់ដំបូងផងដែរ ក្រោមលក្ខខណ្ឌមួយចំនួន។

ហាងកាហ្វេដ៏ល្បីមកពីសហរដ្ឋអាមេរិកនេះ បានបើកសាខាដំបូងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីខែធ្នូ ឆ្នាំ ២០១៥ សាខាទី ២ នៅផ្សារទំនើបអ៊ីអនម៉ល និងសាខាទី ៣ នៅបឹងកេងកង ដែលទទួលបានការគាំទ្រច្រើនគួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ដែរថា ហាងកាហ្វេ Starbucks សាខា TK Avenue នឹងបើកដំណើរការពីម៉ោង ៨ព្រឹក រហូតដល់ ១០យប់ ដែលមានអាសយដ្ឋានផ្ទះលេខ ៨០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក៕

15037234_1621019991525339_7814642606729056493_n

មតិយោបល់