ព័ត៌មានសេដ្ឋកិច្ច

ក្នុងឆ្នាំ ២០១៦ ក្រសួងរៀបចំដែនដីប្រមូលចំណូលបានជាង ៧១លានដុល្លារ

លទ្ធផលបូកសរុបប្រចាំឆ្នាំ ២០១៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលពីថវិកាជាតិ បានជាង ៧១លានដុល្លាអាមេរិក។ នេះបើយោងតាមរបាយការណ៍ស្តីពីការបូកសរុបលទ្ធផល នៃការអនុវត្តការងារឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

ក្រសួងប្រមូលចំណូលថវិកាជាតិសរុបបានជាង ៧១លានដុល្លារអាមេរិក ដោយគិតទាំងចំណូលពីការផ្ទេរអចលនទ្រព្យរួមមាន ចំណូលពីសេវាសុរិយោដីមានចំនួនជាង ៨លានដុល្លារអាមេរិក ក្នុងនោះបានពីការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចំនួនជាង ២លានដុល្លារអាមេរិក និងបានពីការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំជិត ៦លានដុល្លារអាមេរិក។

ចំណូលដែលបានពីសេវាសំណង់ជិត ៣លានដុល្លារអាមេរិក ចំណូលបានពីការជួលទីតាំងរោងចក្រ សហគ្រាសជាង ៦ម៉ឺនដុល្លារ និងចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលដោយអង្គភាពពន្ធដារ ប្រមាណជាង ​៦០លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសនេះចេញថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

មតិយោបល់