ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ករណីកម្មករនៅការដ្ឋានចិនដាំដំឡូមី ធ្វើការតវ៉ារឿងថៅកែមិនបើកប្រាក់ខែ

ពោធិ៍សាត់ៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា បងប្អូនកម្មករធ្វើការនៅការដ្ឋានចិនដាំដំឡូមីជាច្រើននាក់ បានប្រមូលផ្តុំគ្នាតវ៉ា ជុំវិញរឿថៅកែចិនមិនបើកប្រាក់
ខែឲ្យពួកគាត់ រយៈពេល ៣ខែ មកហើយ គឺនៅក្នុងខែកញ្ញា តុលា និងខែវិច្ឆិកា ឆ្នាំ ២០១៦ នេះផងដែរ។

ការប្រមូលផ្តុំគ្នាទៅតវ៉ានេះ គឺនៅថ្ងៃទី ២៦ ខែវិច្ឆិកា វេលាម៉ោង ៨ ដល់ម៉ោង ១០ និង១៥ នាទីព្រឹក នៅនិងទីតាំងចំណុចតាអក ( ការដ្ឋានទី១ ) ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពពីសមត្ថកិច្ច បាននិយាយថា កម្មករទៅធ្វើការតវ៉ានោះមាន ២០១ នាក់ ក្នុងនោះស្រី ១៥១
នាក់ ដែលមកពីការដ្ឋានចំនួន ០៤ គឺការដ្ឋានទី ១ ទី ៣០ ទី ២៨ និងទី ៣១។

ពាក់ព័ន្ធនឹងដំណោះស្រាយ របស់តំណាងក្រុមហ៊ុនមាន ២ ដំណាក់កាល ក្នុងនោះទី១ សម្រាប់ប្រាក់ខែ នៅខែកញ្ញា និង តុលាក្រុមហ៊ុន និងបើកឲ្យកម្មករ ចន្លោះពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចុងខែវិច្ឆិកានេះ។ ចំណែកដំណាក់កាលទី២ គឺប្រាក់ខែ ខែវិច្ចិកានេះ ក្រុមហ៊ុននិងបើកឲ្យកម្មករនៅថ្ងៃទី ១២ ខែធ្នូ ក្រោយណីមានការឯកភាពគ្នារវាងកម្មករ និងក្រុមហ៊ុន៕

protestorprotestorprotestorprotestor

មតិយោបល់