ព័ត៌មានសេដ្ឋកិច្ច

កាណូតសាធារណៈដំបូងបង្អស់ អាចនឹងរត់រវាងទីតាំង ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ

ក្រសួងសាធារណការ នឹងដឹកជញ្ជូនកំពុងតែសិក្សាពីលទ្ធភាព ក្នុងការប្រើប្រាស់កាណូតសាធារណៈ Public Water Bus ជាលើកដំបូងបង្អស់នៅកម្ពុជា ដែលអាចចាប់ផ្តើមរត់រវាងទីតាំង ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ នឹងដឹកជញ្ជូន ចេញផ្សាយកាលពីម្សិលមិញនេះ។

ដោយសារប្រទេសកម្ពុជា សម្បូរផ្លូវទឹកខ្វាត់ខ្វែង ដូចជាទន្លេមេគង្គ ទន្លេសាប បាសាក់ សេសាន -ល- ដូច្នេះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវតែប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ហើយការប្រើប្រាស់កាណូតសាធារណៈនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងកាត់បន្ថយចំណាយនានា ដែលបង្កដោយការកកស្ទះចរាចរណ៍។

ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មិនមែនត្រឹមតែដឹកអ្នកដំណើរនោះទេ គឺដឹកកសិផលទាំងអស់មកពីខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង -ល- មកកំពង់ផែភ្នំពេញ ដើម្បីឡើងកប៉ាល់ធំៗដឹកទៅបរទេស។

កាណូតសាធារណៈ ភាគច្រើនធ្វើដំណើរទៅតាមគន្លងស្រដៀងគ្នានឹងឡានក្រុងសាធារណៈដែរ គឺមានកន្លែងឈប់ច្រើន និងអាចមានចំនួនច្រើន អាស្រ័យទៅតាមតម្រូវការប្រើប្រាស់នៅតំបន់នោះ។

យ៉ាងណាមិញ ការប្រើប្រាស់កាណូតសាធារណៈ នឹងជួយកាត់បន្ថយការចំណាយបានច្រើន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសគឺ អ្នកដំណើរអាចលម្ហែ និងកាត់បន្ថយពេលវេលាធ្វើដំណើរផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាពីលទ្ធភាពដាក់ឲ្យប្រើប្រាស់សេវាដឹកជញ្ជូនតាមផ្លូវទឹកនេះ និងសង្ឃឹមទទួលបានជោគជ័យ៕

22940xcitefun-malta-water-bus-2-900px 15304071_612479182269759_3911343235416120907_o

មតិយោបល់