ព័ត៌មានសេដ្ឋកិច្ច

ទំនប់អាចាង តម្លៃជាង ៤០លានដុល្លារ សាងសង់សម្រេចបាន ៨០ភាគរយ

ទំនប់ធារាសាស្រ្តអាចាង ដែលចំណាយដើមទុនសាងសង់ប្រមាណជា ៤០លានដុល្លារអាមេរិក សាងសង់សម្រេចបានប្រមាណ ៨០ភាគរយហើយ គិតមកទល់ពេលនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០១៧ ហើយអាចនឹងក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិកែច្នៃ សម្រាប់ភ្ញៀវទេសចរណ៍ទៅកម្សាន្ត នៅពេលសាងសង់រួចជាស្ថាពរ។

ទំនប់ធារាសាស្រ្តអាចាង ស្ថិតក្នុងខេត្តកំពង់ឆ្នាំង សាងសង់ដោយក្រុមហ៊ុនចិន Sinohidro ដើម្បីទប់ទឹកស្ទឹងបញ្ចាល់ចូលប្រឡាយមេ សម្រេចស្រោចស្រពដំណាំកសិកម្មរបស់ប្រជាកសិករ លើផ្ទៃដី ៩ឃុំ ក្នុងស្រុកបរិបូណ៌។

គួរបញ្ជាក់ដែរថា ទំនប់នេះ មានប្រឡាយមេប្រវែងជិត ២០គីឡូម៉ែត្រ និងប្រឡាយរងប្រវែងជិត ៥គីឡូម៉ែត្រ គ្របដណ្តប់លើ ៩ឃុំ អាចស្រោចស្រពលើផ្ទៃដីស្រែចំនួនជាង ១ម៉ឺនហិកតា ហើយអាចឲ្យប្រជាកសិករក្នុងស្រុកបរិបូណ៌ អាចធ្វើស្រែប្រាំង ក្នុងមួយឆ្នាំបាន ២ ទៅ ៣ដង៕

15171157_1190861367673590_8260945441117005273_n

មតិយោបល់