ក្រសួងសាធារណការ និងដឹកជញ្ជូន កែប្រែប្រព័ន្ធស្វ័យប្រវត្តិកម្ម ឲ្យការទទួលសេវាចុះបញ្ជីរថយន្ត ដែលធ្លាប់ចំណាយពេល ១០ ទៅ ៣០ថ្ងៃ មកនៅត្រឹមតែ ១ថ្ងៃតែប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន។
ប្រព័ន្ធនេះ នឹងកាត់បន្ថយចំណាយក្រៅផ្លូវការ ផ្តល់សេវាងាយស្រួល និងឆាប់រហ័ស ចំណេញវេលា អាចធ្វើបានពីគ្រប់ពេលវេលា គ្រប់ទីកន្លែង។
ក្រៅពីនេះ លោកអ្នកអាចចុះបញ្ជីរថយន្ត អាចទទួលបានសេវាចុះបញ្ជីតាមរយៈ ហាងលក់រថយន្ត ៧៥ហាងទូទាំងប្រទេស។
យ៉ាងណាមិញ ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ត អាចធ្វើការចុះបញ្ជីរថយន្តដោយខ្លួនឯងផ្ទាល់តាមរយៈ អាសយដ្ឋាន៖ https://vehicle.mpwt.gov.kh/ ជ្រើសរើសនូវស្លាកលេខណាមួយ ដែលខ្លួនពេញចិត្ត និងអាចរើសទំហំវែង ឬធំ ហើយបង់ប្រាក់ជាមួយ Wing LyHour Smartluy រួចយកឯកសារច្បាប់ដើម ទៅតម្កល់នៅទីតាំងផ្តល់សេវាសាធារណៈរបស់ ក្រសួងសាធារណការ ដើម្បីទទួលបានផ្លាកលេខ នឹងបណ្ណសម្គាល់រថយន្ត៕
មតិយោបល់