កម្ពុជា គ្រោងនឹងសាងសង់ផ្លូវរថភ្លើងធនស្រាលចំនួន ២ខ្សែ ចេញពីកណ្តាលទីក្រុងភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងកាលពីពេលថ្មីៗនេះពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកបានបន្តថា ខ្សែរថភ្លើងធនស្រាលនេះ នឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ របស់ប្រជាពលរដ្ឋ ដែលត្រូវការធ្វើដំណើរទៅមករវាង ភ្នំពេញ-ព្រលានយន្តហោះ-តំបន់សេដ្ឋកិច្ចពិសេស បើទោះបីជាវាមានល្បឿនយឺតក៏ដោយ។
យ៉ាងណាមិញ ផ្លូវរថភ្លើងថ្មីនេះ អាចនឹងរត់នៅលើផ្លូវចាស់ ទៅកាន់ខេត្តព្រះសីហនុ ដែលឆ្លងកាត់ព្រលានយន្តហោះដូចគ្នា ហើយកំពុងតែរកកន្លែងសមស្រប ដើម្បីចូលទៅកាន់ព្រលានយន្តហោះ។
លើសពីនេះទៅទៀត ក្រសួង ក៏កំពុងសិក្សាពីផ្លូវរត់ទៅកាន់តំបន់សេដ្ឋពិសេសភ្នំពេញ ដែលអាចដឹកជញ្ជូនកម្មកររាប់ពាន់នាក់ និងដឹកទំនិញផងដែរ។
បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្រោមការសិក្សា ហើយអាចនឹងជំនួសគម្រោងសាងសង់ផ្លូវល្បឿនលឿន ដែលត្រូវបានលុបចោលកាលពីដើមខែមេសា កន្លងទៅ៕
មតិយោបល់