ព័ត៌មានសេដ្ឋកិច្ច

មុខរបរលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី លែងបង់ភាស៊ី លែងបង់ថ្លៃជួលតូបទៀតហើយ

ប្រជាពលរដ្ឋកម្ពុជា ដែលប្រកបរបរលក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អី លែងបង់ភាស៊ី និងលែងបង់ថ្លៃផ្សេងៗទៀតហើយ។ នេះបើយោងតាមសារាចរស្តីពី ការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ចេញផ្សាយនៅថ្ងៃនេះ។

ការលុបចោលនូវការបង់ថ្លៃនេះ គឺដើម្បីចូលរួមកាត់បន្ថយនូវភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលមានមុខរបរតូចតាច។ នេះបើយោងតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីការអនុគ្រោះចំពោះការបង់ថ្លៃ ប្រជាពលរដ្ឋ ក៏ទទួលបាននូវការធានាសន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋានផងដែរ។

សម្រាប់ព័ត៌មានលម្អិត សូមមើលនៅក្នុងសារាចរ នៅខាងក្រោមនេះ៖

មតិយោបល់