ព័ត៌មានសេដ្ឋកិច្ច

បុណ្យស្រូវ និងចំបើង ជាលើកដំបូងនៅខេត្តសៀមរាប នឹងធ្វើឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០១៧

ពិធីបុណ្យស្រូវ និងចំបើង គ្រោងនឹងធ្វើឡើងនៅខេត្តសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ ២០១៧ខាងមុខនេះ ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ នេះបើយោងតាមការឲ្យដឹងកាលពីពេលថ្មីៗនេះពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោកបន្តថា គណៈកម្មការរៀបចំ កំពុងជ្រើសរើសទីតាំងរៀបចំ ពិធីបុណ្យនេះ ហើយវាក៏ជាផលិតផលទេសចរណ៍ថ្មីមួយ សម្រាប់ខេត្តសៀមរាប ដែលរំពឹងទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើន។

ពិធីបុណ្យស្រូវ និងចំបើង នឹងបង្ហាញពីសក្តានុពលនៃវិស័យកសិ-ទេសចរណ៍ របស់កម្ពុជា ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលក្រៅពីប្រាសាទ កម្ពុជាក៏មានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ទាក់ទាញផងដែរ។

គួរបញ្ជាក់ដែរថា បុណ្យស្រូវ និងចំបើងលើកទី ១ និងទី​ ២ បានធ្វើឡើងនៅក្នុងខេត្តបន្ទាយមានជ័យ ហើយបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ហើយពិធីបុណ្យនេះ អាចនឹងធ្វើឡើងនៅខេត្តផ្សេងៗទៀត ដែលមានសក្តានុពលកសិ-ទេសចរណ៍ផងដែរ៕

មតិយោបល់