West Brom និង Watford ត្រូវសហព័ន្ធបាល់ទាត់អង់គ្លេស FA ពិន័យជាសាច់ប្រាក់ ៤៥ ០០០ផោន ក្រោយពីរកឃើញថាក្រុមទាំងពីរនេះមិនចេះគ្រប់គ្រងកីឡាកររបស់ពួកគេឱ្យបានល្អ។
រឿងរ៉ាវទាំងអស់នេះ កើតឡើងអំឡុងពេលក្រុមទាំងពីរប៉ះគ្នាកាលពីថ្ងៃទី៣កន្លងទៅនេះ ដោយកីឡាករក្រុមទាំងសងខាងប៉ះទង្គិចគ្នាខ្លាំងមែនទែន។ ដោយក្នុងការប្រកួតដែល West Brom ឈ្នះ Watford ៣-១ នោះ មានកីឡាករ Pereyra បានកាតក្រហមក្រោយពីប៉ះគ្នាជាមួយកីឡាករ McClean ។
ដោយសារតែដូច្នេះហើយ បានជា FA សម្រេចពិន័យក្រុមទាំងសងខាង ហើយថែមទាំងបញ្ជាក់ទៀតថាពួកគេអាចនឹងត្រូវពិន័យថែមទៀត ប្រសិនបើរឿងនេះបន្ដកើតមាន៕
មតិយោបល់