ព័ត៌មានសេដ្ឋកិច្ច

អាមេរិក ដាក់ Alibaba ក្នុង Blacklist ដោយសារក្លែងបន្លំ និងបោកប្រាស់ខ្លាំងពេក

រដ្ឋាភិបាលអាមេរិក បានសម្រេចបញ្ចូល ក្រុមហ៊ុន Alibaba Group Holding Ltd. ទៅក្នុង Blacklist ជាថ្មីម្តងទៀត ដោយចោទថា ព័ត៌មានលក់អនឡាញ សុទ្ធតែក្លែងបន្លំ និងបោកប្រាស់ខ្លាំងពេក។ នេះបើយោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃនេះ។

កាលពីម្សិលមិញនេះ​ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានផ្អាកប្រតិបត្តិការរបស់វេបសាយ Taobao របស់ក្រុមហ៊ុន Alibaba ដោយមូលហេតុកម្រិតនៃការបោកប្រាស់ និងក្លែងបន្លំខ្ពស់ពេក។

យ៉ាងណាមិញ ក្រុមហ៊ុន Alibaba បង្ហាញការខកចិត្តយ៉ាងខ្លាំងលើការសម្រេចចិត្តនេះ ដែលធ្វើឲ្យខូចដល់កេរ្តិ៍ឈ្មោះ ក៏ដូចជាទំនាក់ទំនងជាមួយអ្នកលក់ទំនិញ អតិថិជន និងដៃគូសហការ។

ក្រុមហ៊ុន Alibaba បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនបានលុបទំនិញ ៣៨០លានមុខ នឹងបិទហាងចំនួន ១សែន៨ម៉ឺន នៅលើគេហទំព័រ Taobao ក្នុងរយៈពេលត្រឹមតែ ១ឆ្នាំ ដើម្បីទប់ស្កាត់ព័ត៌មានលក់ទំនិញក្លែងក្លាយ និងក្លែងបន្លំ។

យ៉ាងណាមិញ អ្នកវិភាគសេដ្ឋកិច្ចចិន Billy Leung ជឿជាក់ថា វាទាក់ទងនឹងនយោបាយច្រើនជាងរឿងអ្វីៗទាំងអស់ ព្រោះអតិថិជនដឹងហើយថា នៅពេលគេទិញទំនិញលើ Taobao គេយល់ពីគុណភាពវាហើយ។

Alibaba នៅតែបង្ហាញភាពជឿជាក់ថា បញ្ហានេះកើតឡើងដោយសារប្រធានាធិបតីថ្មី Donald Trump ដែលកំពុងតែតឹងរឹងលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិន គាបសង្កត់ និងដាក់ពន្ធខ្ពស់លើទំនិញរបស់ចិន៕

មតិយោបល់