ព័ត៌មានសេដ្ឋកិច្ច

ហេតុផល ៤យ៉ាង ដែលបរទេសនិយមរស់នៅខុនដូ

ជាទូទៅចំពោះប្រជាជនខ្មែរ ពេញនិយមរស់នៅក្នុងផ្ទះល្វែង ឬបុរី ដោយហេតុថា វាមានទីតាំងធំទូលាយ មានភាពងាយស្រួលបន្តដល់កូនចៅជំនាន់ក្រោយ និងឋិតនៅយូរអង្វែងជាដើម។ យ៉ាងណាមិញការរស់នៅខុនដូ ក៏ជាការនិយមមួយរបស់បរទេស ហើយនេះជាហេតុផលមួយចំនួនដែលបរទេសនិយមរស់នៅខុនដូ៖

១. មានផាសុកភាព និងប្រណីតភាព​​

ការស្នាក់នៅខុនដូ ជាជម្រើសដ៏ប្រសើរមួយ ដោយសារមានការបន្ថែមជូនសេវាកម្មជាច្រើន ដែលផ្តល់ជូននូវផាសុកភាព ប្រណីតភាព សុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់លោកអ្នក ជាពិសេសអ្នកធ្វើការដែលមានការងារមមាញឹកខ្លាំង។

២. ទីតាំងអំណោយផល

យុទ្ធសាស្ត្ររបស់ខុនដូគឺ ទីតាំង ដូចជាសាងសង់នៅតំបន់ទីប្រជុំជន នៅជិតតំបន់កម្សាន្ត មន្ទីរពេទ្យ មជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ដើម្បីផ្តល់ភាពងាយស្រួលដល់ការរស់នៅ។

៣. ភាពពេញនិយមរបស់អ្នករស់នៅទីក្រុង

ការស្នាក់នៅទីកន្លែងឆ្ងាយពីការិយាល័យ និងផ្តល់ផលវិបាកដល់ការធ្វើដំណើរ និងម៉ោងការងារ ហើយលោកអ្នកអាចប្រឈមទៅនឹងគ្រោះថ្នាក់ ក្នុងការធ្វើដំណើរផ្លូវឆ្ងាយផងដែរ។ ជាទូទៅការរស់នៅទីក្រុងនិងផ្តល់ភាពងាយស្រួល ដល់លោកអ្នក និងសុវត្ថិភាពប្រសើរជាង។

៤. ងាយស្រួលលក់បន្ត

ដោយសារខុនដូជាច្រើនសាងសង់នៅតំបន់ទីប្រជុំជន ដូច្នេះវាអាចផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការលក់បន្ត ហើយខុនដូដែល កាន់តែមានទីតាំងនៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្ម គឺកាន់តែផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការលក់ចេញវិញ៕​

មតិយោបល់