ព័ត៌មានជាតិ

រថយន្ត២គ្រឿងព្រលះគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលរវាងរថយន្ត២គ្រឿង ម៉ាកសាំយ៉ុង និងហ៊ីណូ បណ្តាលឲ្យជនរងគ្រោះ២នាក់រងរបួស កាលពីវេលាម៉ោង១និង៤៩នាទីយប់ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៧និង១៩៨ ក្នុងភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ បង្កដោយមានរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Z- 9474 បើកបរពីលិចទៅកើត ដែលអ្នកបើកបរមានឈ្មោះ សុខ ជា ភេទប្រុស អាយុ៤៩ឆ្នាំ​ រស់នៅភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសស្រាល) និងអ្នករួមដំណើ៣នាក់ទៀតមាន ទី១. ឈ្មោះ សួង ស៊ុំ អាយុ៥៣ឆ្នាំ ភេទប្រុស រស់នៅភូមិឈ្នួល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសធ្ងន់) ទី២. ឈ្មោះ សេង ចាប អាយុ៣៦ ភេទស្រី រស់នៅភូមិភ្នំព្រឹក ឃុំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (គ្មានរបួស) និងទី៣. ឈ្មោះ សាន្ត ពៅ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិជាមួយឈ្មោះ សេង ចាប។ ខណ:ដែលរថយន្តម៉ាកសាំយ៉ុង ពណ៌ស បើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុករថយន្តម៉ាកហ៊ីណូ ពណ៌ស បណ្តាលឲ្យរងរបួសមនុស្សចំនួន២នាក់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

បច្ចុប្បន្ន សមត្ថកិច្ចបានចុះមកធ្វើការការវាស់វែង និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់