ព័ត៌មានសេដ្ឋកិច្ច

Master Card ក្រុមហ៊ុន Smart ទាន់សម័យមែន ប៉ុន្តែអតិថិជន រអ៊ូថា ថ្លៃ

ភ្នំពេញ: បណ្តារអតិថិជន ក្រុមហ៊ុន Smart ភាគច្រើន នាំគ្នារអ៊ូថា “ បច្ចេកវិទ្យាថ្មី នៃ Master Card ក្នុងគ្រោងការណ៍ SmartPay ប្រចាំក្រុមហ៊ុន Smart ទទួលស្គាល់ថា វាជាភាពទាន់សម័យពិតមែន ប៉ុន្តែត្រូវចំណាយច្រើនបំផុត ចំពោះដំណាក់កាលប្រើប្រាស់ តាំងពីចាប់ផ្តើម រហូតដល់បញ្ចប់ ”។ នេះបើតាម អតិថិជនមួយចំនួន បានប្រាប់ឱ្យ Post News ដឹង នៅថ្ងៃទី០៥ ឧសភា ២០១៦ នេះ។

សេវាកម្ម ទិញ និង លក់ ទំនិញអនឡាញ ជាមួយ Master Card តាមរយៈប្រព័ន្ធ Smart អាចនឹងទទួលបាន នូវផលប្រយោជន៍ ពីគម្រោង SmartPay នេះ ដោយពួកគាត់ ទទួលស្គាល់ថា អាចទិញទំនិញ និងសេវាកម្មអនឡាញ ដោយមានភាពរហ័ស និងមានសុវត្ថិភាព មិនចាំបាច់ តម្រូវឱ្យមានគណនីធនាគារនោះ ទោះបីជាយ៉ាងនេះ តម្លៃ នៃការចំណាយ ចំពោះប្រតបត្តិការណ៍ នីមួយៗ នៅមានកម្រិតថ្លៃ។

អតិថិជន SmartPay ម្នាក់ឈ្មោះ សុចិត្រ អាយុ ២៦ឆ្នាំ យុវជននិស្សិតផ្នែក ពាណិជ្ជកិច្ចបច្ចេកវិទ្យា (Business IT) ឆ្នាំទី០៤ នៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រ បានព្រលយសម្តីថា “ ថ្វីត្បិត ធ្វើការទិញ apps, games, in-app items ពី App Store និងចម្រៀងលើ iTunes ដោយប្រើគណនី Smart Prepaid គឺងាយស្រួល និងឥតគិតលុយ ថ្លៃភ្ជាប់សេវា។ លក្ខ័ណអនុវត្ត ចំពោះប្រតិបត្តិការណ៍ យ៉ាងតិច 5 USD ចំណែកថ្លៃភ្ជាប់ 10 សេន/ខែ និងថ្លៃប្រតិបត្តិការណ៍ធម្មតា 50 សេន ប៉ុន្តែខ្ញុំគិតថា វាជាសេវាកម្ម មានតម្លៃថ្លៃ សម្រាប់និស្សិតដូចជារូបខ្ញុំ មានចំណូលទាប និងត្រូវចំណាយខ្ពស់ ក្នុងការប្រើប្រាស់ ពិសេសការគិតលុយ គណនីចម្បង ”។

ទន្ទឹមនឹងនេះ យុវនារីនិស្សិតឆ្នាំទី២ ផ្នែកគណនេយ្យម្នាក់ ប្រចាំវិទ្យាស្ថានវណ្ណដាគណនេយ្យ ឈ្មោះ ស៊ីនួន អាយុ ២២ឆ្នាំ បានព្រលយសម្តីស្រដៀងគ្នាថា “ គិតឱ្យដល់ទៅ ខ្ញុំត្រូវចំណាយថវិការ តាមលក្ខ័ណអនុវត្ត ចំពោះប្រតិបត្តិការណ៍ យ៉ាងតិច 5 USD ចំណែកថ្លៃភ្ជាប់ 10 សេន/ខែ និងថ្លៃប្រតិបត្តិការណ៍ធម្មតា 50 សេន កាន់តែច្រើន កាន់តែប្រសើរ។ ចឹងខ្ញុំត្រូវចំណាយច្រើន លើសេវាកម្មនេះ បើធៀបទៅនឹងការបញ្ញាទិញ តាមភ្នាក់ងារកណ្តាល គឺចំណាយលើប្រតិបត្តិការណ៍ តែម្តងរួចស្រេច និងមិនចាំបាច់ បារម្ភលើការគិតលុយ គណនីចម្បង ព្រោះខ្ញុំជានិស្សិត មិនទាន់មានចំណូល និងត្រូវការការឧបត្ថម្ភ ពីគ្រួសារទៀតផង ”។

ទាក់ទឹននឹងបញ្ហានេះ យុវជន សុចិត្រ និង ស៊ីនួន ក៏ដូចជា បណ្តាអតិថិជន Master Card កំពុងប្រើប្រាស់គម្រោង SmartPay ប្រចាំក្រុមហ៊ុន នេះ បានសំណូមឱ្យ Smart ធ្វើការពិចារណា លើប្រតិបត្តិការណ៍ នៃតម្លៃរបស់សេវាកម្មខ្លួនថា តើវាមានតម្លៃសមរម្យ ឬយ៉ាងណា? ខណៈអតិថិជនគោលដៅរបស់ខ្លួន ទំនងស្ថិតក្នុងចន្លោះ វ័យ ១៨ឆ្នាំ ដល់ ២៥ឆ្នាំលើស ភាគច្រើនជាសិស្ស និស្សិត ដែលមានកម្រិតចំណូលទាប និងមធ្យម ដូច្នេះដោយការសិក្សា ចង់ចេះដឹង និងប្រើប្រាស់ នូវបច្ចេកវិទ្យាថ្មី គឺត្រូវបង្ខំចិត្តចំណាយ៕

smart_web_-_1000_x_h330px_eng_13_1

មតិយោបល់