ព័ត៌មានជាតិ

សាំងបន្តឡើងថ្លៃ! ស៊ុបពែរ៣៧០០រៀល, ធម្មតា៣៦៥០រៀល និងម៉ាស៊ូត៣២០០រៀល

ភ្នំពេញៈ បើប្រៀបធៀបតម្លៃប្រេងសាំងក្នុងប្រទេសកម្ពុជា រយៈពេល១០ថ្ងៃដូចគ្នា កាលពីសប្ដាហ៍មុន តម្លៃប្រេងសាំងនៅ១០ថ្ងៃបន្ទាប់ គឺហាក់ឡើងថ្លៃបន្តិច។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។

ក្រសួងពាណិជ្ជកម្ម ចេញផ្សាយសេចក្ដីជូនដំណឹងមុននេះបន្តិច អំពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវអនុវត្តក្នុងរយៈពេល១០ថ្ងៃខាងមុខ។

តម្លៃប្រេងឥន្ធនៈលក់រាយនៅទូទាំងប្រទេស រួមមាន៖

– ប្រេងសាំងស៊ុបពែរ = ៣៧០០ រៀល/លីត្រ

– ប្រេងសាំងធម្មតា = ៣៦៥០ រៀល/លីត្រ

– ប្រេងម៉ាស៊ូត = ៣៣០០ រៀល/លីត្រ

បើតាមសេចក្តីជូនដំណឹង តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧៕

មតិយោបល់