ព័ត៌មានសេដ្ឋកិច្ច

ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវ នឹងត្រូវកាត់ចោលទាំងអស់

សាលារាជធានីភ្នំពេញ បានសម្រេចកាត់ចោល ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវទាំងអស់ ដើម្បីរៀបចំឲ្យមានលក្ខណៈស្តង់ដារ ធានាគុណភាព និងបច្ចេកទេស។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ រដ្ឋបាលរាជធានីភ្នំពេញ ប្រមាណជា ១ម៉ោងមុននេះ។

ការសម្រេចកាត់ផ្ទាំងផ្សព្វផ្សាយនេះ គឺធ្វើឡើងក្រោយកិច្ចប្រជុំរវាងលោក មាន ចាន់យ៉ាដា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងបណ្តាក្រុមហ៊ុនផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងរាជធានីភ្នំពេញ។

ក្នុងនោះដែរ សាលារាជធានីភ្នំពេញ ក៏បានប្រគល់ការគ្រប់គ្រងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទៅ ក្រុមហ៊ុនAKOS ជាថ្នូរនឹងការថែទាំសួនច្បារសាធារណៈផងដែរ។

គួរបញ្ជាក់ដែរថា ការកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវនេះ ក៏ចូលរួមចំណែករក្សាសុវត្ថិភាពជូន ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវក្រោមផ្ទាំងទាំងអស់នោះដែរ៕

មតិយោបល់