ស្ពានជ្រោយចង្វារថ្មី ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចឫស្សីកែវ ទៅផ្លូវជាតិលេខ ៦អា ត្រូវតំបន់ជ្រោយចង្វារ នឹងបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី ២៣ ខែតុលាខាងមុខនេះ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានថ្មីនេះ ជាប្រភេទស្ពានបេតុងអារមេខ្សែកាប មានប្រវែងសរុប ៩២២ម៉ែត្រ ទទឹង ២០.៥ម៉ែត្រ។
រីឯគន្លងធ្វើចរាចរណ៍ មានចំនួន ២ខ្សែទៅ ២ខ្សែមក មានទទឹង ៣.៧៥ម៉ែត្រ ហើយកំណត់ល្បឿនសុវត្ថិភាពត្រឹម ៤០គីឡូម៉ែត្រ ក្នុង១ម៉ោង។
គួរជម្រាបថា សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានដែកបេឡេជាបណ្តោះអាសន្ន ឆ្លងកាត់ទន្លេសាប ដែល តភ្ជាប់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចឃ្លាំងប្រេងឥន្ធនៈសូគីម៉ិចឬស្សីកែវ ទៅផ្លូវជាតិលេខ ៦អា ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ ក្រុមហ៊ុន OCIC។
ការសាងសង់ស្ពានដែកបេឡេនេះ គឺធ្វើដើម្បីសម្រួលចរាចរណ៍ជាបណ្តោះអាសន្នសិន ព្រោះស្ពានជ្រោយចង្វារចាស់ នឹងត្រូវធ្វើការជួសជុលនាពេលឆាប់ៗខាងមុខនេះ។
សម្រាប់គំរូប្លង់ខាងលើ សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានបេតុងឆ្លងទន្លេថ្មី ដែលមានតម្លៃជាង ៣៥លានដុល្លារអាមេរិក តភ្ជាប់ផ្លូវជាតិលេខ ៥ ទៅផ្លូវជាតិលេខ ៦អា។
ដោយទីក្រុងភ្នំពេញ ស្ថិតចំចំណុចប្រសព្វនៃទន្លេចតុមុខ ទីតាំងដែលល្អសម្រាប់ការរស់នៅគឺ តំបន់ទាំង ៤ ដែលស្ថិតនៅជាប់ទន្លេ រួមមាន ទីក្រុងភ្នំពេញ តំបន់ជ្រោយចង្វារ តំបន់អរិយក្សត្រ និងតំបន់ច្បារអំពៅ៕
មតិយោបល់