កម្មវិធីហៅតាក់ស៊ី ITSUMO ជាកម្មវិធីផ្តល់សេវាកម្មតាក់ស៊ីរហ័សទាន់ចិត្ត ដែលបង្កើតដោយកូនខ្មែរ នឹងជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ ITSUMO The Cambodia Taxi។
ITSUMO នឹងបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផានូវ ទឹកប្រាក់ ១០០០រៀលរាល់ការទាញយកកម្មវិធី ITSUMO និង ២៥០រៀល រាល់អតិថិជនដែលបានប្រើប្រាស់សេវានេះ។
កម្មវិធីនេះ ត្រូវបានចាត់ទុកថា ដូចកម្មវិធីហៅតាក់ស៊ី Uber របស់អាមេរិក ហើយបានដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ ២០១៦កន្លងទៅនេះ ដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនជប៉ុនផងដែរ។
សំរាប់ភ្ញៀវដែលចង់ជិះតាក់ស៊ី អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីហៅតាក់ស៊ី ដែលនៅជិតបំផុត ហើយកម្មវិធីមាន ៣ភាសាសម្រាប់ជ្រើសរើសគឺ ភាសាខ្មែរ ជប៉ុន និងអង់គ្លេស។
គួរបញ្ជាក់ដែរថា កម្មវិធីបម្រើសេវាកម្មដឹកជញ្ជូនតាមអនឡាញនៅកម្ពុជា កំពុងមានរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈមានក្រុមហ៊ុនមួយចំនួន កំពុងតែវាយលុកទីផ្សារនៅកម្ពុជា ជាបណ្តើរៗ៕



មតិយោបល់