ព័ត៌មានសេដ្ឋកិច្ច

ចិន បោះទុនជិត ២០លានដុល្លារ សាងសង់រោងចក្រស៊ីម៉ងតិ៍ នៅខេត្តបាត់ដំបង

ក្រុមហ៊ុនចិន បាត់ដំបងខនស៍មេន បានបោះទុនប្រមាណជិត ២០លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតស៊ីម៉ងតិ៍ នៅខេត្តបាត់ដំបង។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋបាលខេត្តបាត់ដំបង។

បច្ចុប្បន្ន រោងចក្រនេះកំពុងដំណើរការសាងសង់បានប្រមាណ ២០ភាគរយហើយ និងចាប់ដំណើរការផលិតស៊ីម៉ងតិ៍ជាផ្លូវការ នៅខែតុលា ឆ្នាំ ២០១៧ខាងមុខនេះ។

រោងចក្រនេះ នឹងអាចផ្គត់ផ្គង់ស៊ីម៉ងតិ៍ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តបាត់ដំបង និងតំបន់ជុំវិញ ព្រមទាំងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង និងក្រៅតំបន់ ហើយផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ៥០០កន្លែងផងដែរ។

រោងចក្រផលិតស៊ីម៉ងតិ៍ បាត់ដំបងខនស៍មេន មានទីតាំងស្ថិតនៅភ្នំដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

គួរបញ្ជាក់ដែរថា រោងចក្រនេះ មានសមត្ថភាពផលិតស៊ីម៉ងតិ៍ បានប្រមាណ ២លានតោនក្នុងមួយឆ្នាំ៕

 

មតិយោបល់