អគ្គនាយកដ្ឋានកាំកុងត្រូល បានប្រកាសឲ្យបញ្ឈប់ការលក់ និងប្រមូលមកវិញនូវ ផលិតផលប្រេងខ្យងហុងកុង ដែលមានសារធាតុគីមីហាមឃាត់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល ធ្វើឡើងកាលពីម្សិលមិញនេះ។
មជ្ឈមណ្ឌលសុវត្ថិភាពផលិតផលម្ហូបអហារក្រុងហុងកុង បានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលគ្រឿងផ្សំរស ប្រេងខ្យង របស់ក្រុមហ៊ុន I-Ho-Yuan Food Products ចែកចាយបន្តដោយក្រុមហ៊ុន Fu Kee Food Company នឹងប្រកាសឲ្យប្រមូលចេញពី កន្លែងលក់ និងបញ្ឈប់ការលក់ជាបន្ទាន់។
ផលិតផលទាំងនោះ មានអត្តសញ្ញាណដូចខាងក្រោម៖
គួរជម្រាបដែរថា សារធាតុគីមី ដែលបានរកឃើញនោះគឺ propyl-para-hydroxybenzonate ដែលមានមុខងារថែរក្សាផលិតផលឲ្យមានអាយុកាលវែង និងត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់នោះឡើយ។
អាស្រ័យហេតុនេះ សូមសាធារណៈជន មេត្តាប្រុងប្រយ័ត្ន កុំទិញផលិតផលទាំងនេះ នឹងជួយសហការផ្តល់ព័ត៌មានដល់ មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ៕
មតិយោបល់