ព័ត៌មានបច្ចេកវិទ្យា

គួរទិញ iPhone 6 ឬ iPhone 6s បើតម្លៃខុសគ្នា ១០០ ដុល្លារហ្នឹង

យោងតាមទីផ្សារស្រុកខែ្មរយើងបច្ចុប្បន្ន iPhone 6 មានតម្លៃខ្ទង់​ ៤៧៥ ដុល្លារ រីឯ iPhone 6s មានតម្លៃខ្ទង់ ៥៧៥ ដុល្លារ គឺបានសេចក្តីថា តម្លៃទូរស័ព្ទដៃទាំងពីរនេះខុសគ្នាខ្ទង់ ១០០ ដុល្លារប៉ុណ្ណោះ ហើយបើតាមការមើលមួយភ្លែត ឃើញថាដូចជាមិនមានអ្វីខុសប្លែកគ្នានោះទេ សម្រាប់រចនាបថផ្នែកខាងក្រៅ។ ប៉ុន្តែប្រសិនបើយើងទិញគ្រាន់តែមើលមួយភ្លែត ទាំងមិនទាន់ដឹងច្បាស់អំពីលក្ខណ:សម្បត្តិរវាងទូរស័ព្ទដៃទាំងពីរនេះផង ប្រាកដណាស់ថាអ្នកអាចនឹងមានវិប្បដិសារីនាពេលក្រោយបាន។

សូមប្រិយមិត្តក្រឡេកមើលការប្រៀបធៀបទ្រង់ទ្រាយសមត្ថភាពទូរស័ព្ទដៃទាំង ២ នេះដូចតទៅ៖

រចនាបថ និងទំហំ ( ធ្ងន់ជាង តែប្រសើរជាង )

  • iPhone 6 – មានវិមាត្រ 138.1 x 67 x 9 មីល្លីម៉ែត្រ និង​ទម្ងន់ ១២៩ ក្រាម
  • iPhone 6s – មានវិមាត្រ 138.3 x 1 x 7.1 មីល្លីម៉ែត្រ និង​ទម្ងន់ ១៤៣ ក្រាម

ជាក់ស្តែង iPhone 6s មានទំហំធំជាង iPhone 6 បន្តិច និងមានទម្ងន់ធ្ងន់ជាងប្រមាណ ១១%។ ក្រុមហ៊ុន Apple ក៏បានបំពាក់អាលុយមីញូមសេរ៊ី 7000 ពីលើ iPhone 6s ធ្វើឲ្យវាមាំជាងមុន ៣ ដង និងអាចបង្កើនគុណភាពប្រព័ន្ធការពារទឹកជ្រាបបានផងដែរ។

អេក្រង់

  • iPhone 6 – ទំហំ ៤.៧ អ៊ីញ ប្រភេទ LED-backlit IPS LCD ខ្នាត 1334 x 750 ភិចសែល កម្រិតភាពច្បាស់ ៣២៦ppi ផ្ទៃអេក្រង់មានទំហំស្មើ ៦៥.៦% នៃផ្ទៃតួទូរស័ព្ទ
  • iPhone 6s – ទំហំ ៤.៧ អ៊ីញ ប្រភេទ LED-backlit IPS LCD ខ្នាត 1334 x 750 ភិចសែល កម្រិតភាពច្បាស់ ៣២៦ppi ផ្ទៃអេក្រង់មានទំហំស្មើ ៦៥.៦% នៃផ្ទៃតួទូរស័ព្ទ បន្ថែមដោយមុខងារ 3D TouchForce Touch

ជាក់ស្តែង iPhone 6 មិនមានមុខងារ 3D TouchForce Touch ដូច iPhone 6s ទេ។

ដំណើរការ

  • iPhone 6 – បន្ទះឈីបប្រភេទ A8 អង្គប្រតិបត្តិប្រភេទ Cyclone ល្បឿន 1.4 GHz អង្គគណនាក្រាហ្វិកប្រភេទ PowerVR សេរ៊ី GX6450 និងអង្គចងចាំទំហំ 1GB
  • iPhone 6s – បន្ទះឈីបប្រភេទ A9 អង្គប្រតិបត្តិប្រភេទ Twister ល្បឿន 1.84 GHz អង្គគណនាក្រាហ្វិកប្រភេទ PowerVR សេរ៊ី GT7600 និងអង្គចងចាំទំហំ 2GB

ជាក់ស្តែង iPhone 6s ទទួលបានកំណែគ្រឿងម៉ាស៊ីនថ្មី ល្អខ្ពស់ជាងមុនទាំងស្រុង។ iPhone 6s ថែមទាំងបំពាក់ដោយប្រព័ន្ធស្កេនក្រយៅដៃជំនាន់ទី២ ដែលមានលឿនដំណើរការល្បឿនជាង iPhone 6 ដល់ទៅ ២ ដងឯណោះ។

កាមេរ៉ា

  • iPhone 6 – កាមេរ៉ាក្រោយទំហំ ៨ មេហ្គាភិចសែល កម្រិត aperture f4 ភ្លើង LED ២ គ្រាប់ អាចថតវីដេអូកម្រិត Full HD 1080p កាមេរ៉ាមុខ ១.២ មេហ្គាភិចសែល កម្រិត aperture f2.4 នឹងអាចថតវីដេអូកម្រិត HD 720p
  • iPhone 6s – កាមេរ៉ាក្រោយទំហំ ១២ មេហ្គាភិចសែល កម្រិត aperture f2ភ្លើង LED ២ គ្រាប់ អាចថតវីដេអូកម្រិត 4K កាមេរ៉ាមុខ ៥ មេហ្គាភិចសែល កម្រិត aperture f2.2 នឹងអាចថតវីដេអូកម្រិត HD 720p

ជាក់ស្តែង iPhone 6s អាចថតវីដេអូបានក្នុងកម្រិត 4Kនិងកាមេរ៉ាមុខ​ និងក្រោយ សុទ្ធតែធំជាង iPhone 6

ថាមពលថ្ម

  • iPhone 6 – មានទំហំថាមពលថ្ម 1810 mAh
  • iPhone 6s – មានទំហំថាមពលថ្ម 1715 mAh

ជាក់ស្តែង iPhone 6s មានទំហំថាមពលថ្មតូចជា iPhone 6 បន្តិច

ទំហំផ្ទុកទិន្នន័យ និងតម្លៃ

  • iPhone 6 – មានទំហំ 16GB តម្លៃ ៤៧៥ ដុល្លារ
  • iPhone 6s – មានទំហំ 16GB តម្លៃ ៥៧៥ ដុល្លារ

បញ្ជាក់៖ ចំពោះ iPhone 6 និង 6s ដែលមានទំហំផ្ទុកទិន្នន័យធំជាង16GB អាចមានតម្លៃលើសខ្វះគ្នាខុសពី ១០០ ដុល្លារ៕

ជាចុងក្រោយនេះ Post Tech សូមផ្តល់យោបល់៖ ប្រសិនបើប្រិយមិត្តគិតថា លក្ខណ:សម្បត្តិខាងក្នុងមិនជាចាំបាច់អ្វីនោះទេ ហើយគ្រាន់តែស្រលាញ់រូបរាងផ្នែកខាងក្រៅ លោកអ្នកអាចជ្រើសយក iPhone 6 ដើម្បីសន្សំសំចៃទឹកប្រាក់បាន ១០០ ដុល្លារ ផ្ទុយមកវិញប្រសិនបើលោកអ្នកគិតថាសមត្ថភាពជារឿងចម្បង នោះលោកអ្នកប្រាកដណាស់គួរជ្រើសយក iPhone 6s ដោយពុំគិតពីតម្លៃ៕

មតិយោបល់