បុរីភ្នំពេញថ្មី បានបើកដំណើរការសាងសង់គម្រោងថ្មីរបស់ខ្លួននៅផ្លូវ ៥៩៨ ឬ ផ្លូវឯកឧត្តមជាសុផារ៉ា ប្រមាណ ១០០០ម៉ែត្រពី រង្វង់មូលកាំកូស៊ីធី និង ១៥០០០ម៉ែត្រពីគម្រោងផ្សារទំនើបអ៊ីអនម៉ល ២។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់បុរីភ្នំពេញថ្មី។
THE HARMONY VILLE ដែលជាគម្រោងថ្មីរបស់បុរីភ្នំពេញថ្មី បានចាប់បើកការដ្ឋានសាងសង់របស់ខ្លួនអស់រយៈពេលជិតមួយខែ នេះបើតាមការបញ្ជាក់ពី កញ្ញា ខាន់ ស្រីណា បុគ្គលិករបស់បុរីភ្នំពេញថ្មី។ គម្រោងសាងសង់បែបទំនើបមួយនេះរួមមាន ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាឃ្វីន ដែលបច្ចុប្បន្ន បុរីភ្នំពេញថ្មីបានប្រកាសលក់ជាសាធារណៈហើយ។
គួរបញ្ជាក់ផងដែរថា បុរីភ្នំពេញថ្មីគ្រោងបញ្ចប់គម្រោង THE HARMONY VILLE របស់ខ្លួននៅឆ្នាំ២០១៩ ខាងមុខនេះ៕


មតិយោបល់