ធនាគារ The Bank of Tokyo-Mitsubishi UFJ ដែលជាធនាគារធំជាងគេបង្អស់នៅជប៉ុន បានបង្ហាញចំណាប់អារម្មណ៍មកលើ ទីផ្សារនៅកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ធនាគារជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
ធនាគារ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកប្រតិបត្តិការ និងទុនវិនិយោគរបស់ខ្លួន ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
វត្តមានរបស់ធនាគារ The Bank of Tokyo-Mitsubishi UFJ ក៏បង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិន ចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងទស្សនវិស័យនាពេលខាងមុខ មិនតែប៉ុណ្ណោះ នឹងទាក់ទាញវិនិយោគិនជប៉ុន មកកម្ពុជា កាន់តែច្រើនបន្ថែមទៀត។
គួរជម្រាបដែរថា ធនាគារជប៉ុនមួយនេះ ស្ថិតក្នុងចំណោមធនាគារធំបំផុតរបស់ពិភពលោក ដែលមានដើមទុនប្រមាណ ១៥ពាន់លានដុល្លារអាមេរិក មានសាខាក្នុងស្រុក និងបរទេសជាង ៨០០ និងបុគ្គលិកសរុបជាង ៣៥ពាន់នាក់៕
មតិយោបល់