ព័ត៌មានសិល្បៈ និងកម្សាន្ត

អារម្មណ៍ពិតរបស់ Park Bom ពេលបែកក្រុម

នៅបណ្ដាញសង្គម អ៊ីនស្ដារក្រាម របស់តារាចម្រៀងកូរ៉េ នាង Park Bom បានបង្ហោះបទចម្រៀងជាចុងក្រោយ ដែលមាននាទីខ្លី មានចំណងជើងថា “Goodbye” ជាស្នាដៃនិពន្ធទំនុកច្រៀង ដោយ តារាស្រី CL ។

នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៧ នាង Park Bom បានធ្វើការពន្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួន បានបង្ហោះបទចម្រៀងលាគ្នាជាចុងក្រោយរបស់ក្រុមចម្រៀង 2NE1 កាលពីមួយម៉ោងមុន ដោយបង្ហោះរូបភាពក្នុងបទចម្រៀង មានលក្ខណៈពណ៌ស ខ្មៅ ដែលជារូបសមាជិកក្រុមមាន បួន នាក់ ។

Park Bom បានសរសេអារម្មណ៍ពិតរបស់ខ្លួន ខណៈដែលក្រុមចម្រៀងត្រូវបានបញ្ចប់ថា ” សម្រាប់ខ្ញុំ ពាក្យមួយមាត់មានន័យឈឺចាប់បំផុតនៅក្នុងជីវិត គឺពាក្យ Goodbye ( លាហើយ ) ” ។

គួរបញ្ជាក់ផងដែរថា បទចម្រៀង “Goodbye” ជាបទដែលបង្ហាញថា ក្រុមចម្រៀង 2NE1 នឹងត្រូវបានបំបែកក្រុមចាប់ពីថ្ងៃ បទនេះត្រូវបានបង្ហោះជាសាធារណៈតទៅ ៕

មតិយោបល់