ខេត្តកំពត នឹងមានកំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មី តម្លៃជាង ១០លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩ខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បានចាប់ផ្តើមសិក្សានូវគម្រោងបង្កើតកំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា ឲ្យបានប្រមាណ ១លាននាក់ ជារៀងរាល់ឆ្នាំ។
គម្រោងអភិវឌ្ឍន៍នេះ គឺទទួលបានកម្ចីឥណទានពី ធនាគារអភិវឌ្ឍន៍អាស៊ី ហើយនឹងរៀបចំតាមលក្ខណៈស្តង់ដារអន្តរជាតិ ដោយមានរៀបចំជាប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត ភ្លើង ប្រព័ន្ធការពារបរិស្ថានជាដើម។
កំពង់ផែនេះ ក៏នឹងមានសេវានាំភ្ញៀវធ្វើដំណើរតាមទូក កាណូត ទៅកម្សាន្តនៅតាម កោះតំបន់សមុទ្រភាគខាងត្បូង និងជាចំណតរបស់ភ្ញៀវទេសចរ ទៅកាន់ប្រទេសផ្សេងៗផងដែរ។
គួរជម្រាបដែរថា គម្រោងនេះ ស្ថិតនៅតាមបណ្តោយព្រែកកំពង់បាយ ខាងត្បូងក្រុងកំពតបច្ចុប្បន្ន ប្រមាណជាង ៦គីឡូម៉ែត្រ ហើយវាជាចំណុចកណ្តាលនៃតំបន់ទេសចរណ៍ ដោយជិតភ្នំបូកគោ ជិតក្រុងកែប ជិតក្រុងកំពត និងក្បែរប្រទេសថៃ វៀតណាមទៀតផង៕
មតិយោបល់