ព័ត៌មានសេដ្ឋកិច្ច

Google ចាប់អារម្មណ៍ឱកាសវិនិយោគ នៅកម្ពុជា លើវិស័យ ICT

ក្រុមហ៊ុន Google បានបង្ហាញពីចំណាប់អារម្មណ៍លើ ឱកាសវិនិយោគនៅកម្ពុជា ក្រោយពីបានពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មលើ កិច្ចសហប្រតិបត្តិការលើវិស័យ ICT។​ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម។

លោកស្រី Marian Croak អ្នកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Google បានជួបជាមួយលោក សុខ សុភ័ក្រ អនុរដ្ឋលេខាធីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីគម្រោងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍។

លោក សុខ សុភ័ក្រ បានសង្ខេបអំពីគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ដែលក្រសួងកំពុងរៀបចំ និងបកស្រាយពីបញ្ហាប្រឈមនានា នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍ រួមមានបញ្ហាធនធានមនុស្សនៅមានកម្រិត កង្វះហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសជាដើម។

ជាការឆ្លើយតប ក្រុមហ៊ុន Google សន្យានឹងផ្តល់ជំនួយបច្ចេកទេស និងបន្តធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជម្រុញវិស័យបច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍នេះ ឲ្យមានការរីកចម្រើនផងដែរ៕

មតិយោបល់