ព័ត៌មានសេដ្ឋកិច្ច

៤ ចំណុចគួរយល់ដឹងពី ការវិនិយោគលើ វិស័យអចលនទ្រព្យនៅកម្ពុជា

វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានសន្ទុះកើនឡើងគួរកត់ឲ្យសម្គាល់ ដែលជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគលើវិស័យនេះ។ យោងតាមគេហទំព័រ PropertyGuru បានបង្ហាញពីគន្លឹះមួយចំនួន នៅក្នុងការវិនិយោគ អចលនទ្រព្យនៅកម្ពុជា ដែលលោកអ្នកគួរយល់ដឹង៖

១. សម្រាប់ជនបរទេស គួរសម្លឹងមើលខុនដូ

ជាទូទៅគម្រោងថ្មីៗជាច្រើន បានសាងសង់នឹងអាចបំពេញនូវ តម្រូវការរបស់វិនិយោគិនបរទេសផងដែរ។ ខុនដូភាគច្រើនសាងសង់នៅទីក្រុងភ្នំពេញ ឬនៅតំបន់ទេសចរណ៍ផ្សេងៗដូចជា សៀមរាប និងព្រះសីហនុ។ អ្នកវិនិយោគដែលកំពុងរកទិញខុនដូ គួរដឹងផងដែរថា ចំពោះជនបទេសគឺ មិនអនុញ្ញាតអោយទិញបន្ទប់ឬល្វែង ជាន់ផ្ទាល់ដីនោះទេ។

២.​ យល់ដឹងពីតំបន់កំពុងត្រូវប៉ាន់

ជាទូទៅអ្នកវិនិយោគគួរតែសម្លឹងមើលទីក្រុងចំនួនបី សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានតំបន់ទិសដៅទេសចរណ៍ខេត្តសៀមរាម, តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ។

៣. ត្រូវប្រុងប្រយ័ត្នចំពោះ ការផ្គត់ផ្គង់លើសតម្រូវការ

អ្នកវិភាគខ្លះមានការព្រួយបារម្ភ អំពីការផ្គត់ផ្គង់លើសតម្រូវការ នាពេលអនាគត។ ចំពោះវិនិយោគិនបរទេស បានផ្តល់ដំបូន្មានថា ការវិនិយោគសម្រាប់រយៈពេលវែង ប្រសើរជាងការលក់វិញភ្លាមៗដោយសារកត្តាព្រួយបារម្ភអំពី ការផ្គត់ផ្គង់លើសតម្រូវការ។

៤. កុំអៀនចំពោះការសុំបញ្ចុះតម្លៃ

អ្នកទិញគួរតែព្យាយាមចរចាដើម្បីទទួលបានតម្លៃដ៏ល្អបំផុត និងកាត់បន្ថយការចំណាយរបស់លោកអ្នក។ គម្រោងខ្លះមានការផ្តល់ជូនជាកញ្ចប់កាដូ​ ការថែមជូនជាគ្រឿងសង្ហារឹម ឬមានផ្តល់ជូនជាសេវាផ្សេងៗ ជូនអតិថិជនផងដែរ៕

មតិយោបល់