ព័ត៌មានបច្ចេកវិទ្យា

មិនគួរឲ្យជឿ កាមេរ៉ា Pentax KP អាចថតរូបបានក្នុងកម្រិត ISO 819,200

កាមេរ៉ាឌីជីថលថ្មីបង្អស់របស់ក្រុមហ៊ុន Pentax ម៉ូដែល KP គឺមានភាពជាប់ទាក់ទិនគ្នាបន្តិចបន្តួចទៅនឹងកាមេរ៉ាប្រភេទ DSLR ដែលវាមានកម្រិត ISO រហូតដល់ទៅ 819,200។ កាមេរ៉ាដ៏តូចមួយនេះ ប្រមូលផ្តុំទៅដោយលក្ខណៈពិសេសចម្រុះបែប ដូចជាម៉ាស៊ីនថតទំនើបមួយអីចឹង។ ជាអាទិ៍ វាមានបំពាក់បច្ចេកវិជ្ជាទប់លំនឹងក្នុងតួម៉ាស៊ីនប្រភេទប្រើ អ័ក្ខ តួខ្លួនស្រោបដោយលោហធាតុពិសេសដែលនាំឱ្យវាធន់នឹងអាកាសធាតុ អាចភ្ជាប់ជាមួយប្រព័ន្ធ Wi-Fi មានអេក្រង់ប៉ះបញ្ជាដែលអាចបង្វិលបាន និងអាចថតរូបភាពបានក្នុងល្បឿន ៧ ប៉ុស៌្ត /វិនាទី ប៉ុន្តែសម្រាប់ការចុចប៉ះផ្ចង់លើរូបភាពបានត្រឹមតែ ២៧ ចំណុច និងអាចថតវីដេអូបានតែកម្រិត 1080p ប៉ុណ្ណោះ។

ចំណុចពិសេសបំផុតនៃកាមេរ៉ា KP មួយនេះ គឺថាវាបានភ្ជាប់មកជាមួយអង្គញាណកាមេរ៉ាប្រភេទ APS-C ទំហំ ២៤ មេហ្គាភិចសែល ជាមួយកម្រិត ISO 819,200។ កម្រិត ISO នេះ គឺខ្ពស់ជាងកាមេរ៉ា Sony A7S II ដែលជាកាមេរ៉ាល្បីថាអាចថតក្នុងពេលងងឹតបានយ៉ាងល្អឥតទាស់រហូតដល់ទ្វេដង។ ជាកាមេរ៉ាប្រណិត សមត្ថភាពខ្ពស់ តែមានតម្លៃធូរថ្លៃ គឺវាមានតម្លៃត្រឹមតែ ១,០៩៩ ដុល្លារ ប៉ុណ្ណោះ ដោយគិតត្រឹមតែតួខ្លួន ហើយនឹងត្រៀមចេញលក់នាថ្ងៃទី ២៥ ខែកុម្ភៈ ខាងមុខ នៅឯទ្វីបអាមេរិកខាងជើង៕

មតិយោបល់