ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា គ្រោងនាំចេញ ចេកពងមាន់ ទៅប្រកួតជាមួយចេកអំបូរលឿង លើទីផ្សារអន្តរជាតិ

កាលពីពេលថ្មីៗនេះ លោក វេង សាខុន​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជា គ្រោងនាំចេញ ចេកពងមាន់ ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីប្រកួតប្រជែង និងដណ្តើមទីផ្សារជាមួយចេកអំបូរលឿង របស់ប្រទេសដទៃ។

ការនាំចេញ ចេកពងមាន់ នឹងជួយលើកតម្កើងផលិតកសិកម្មរបស់ខ្មែរ ដោយត្រូវប្រកួតប្រជែងជាមួយ ចេកអំបូរលឿង មកពីប្រទេសថៃ វៀតណាម ឡាវ និងហ្វីលីពីន។

យ៉ាងណាមិញ ក្រសួង នឹងធ្វើការសិក្សាជាមួយ សាលាភូមិន្ទកសិកម្ម ដែលមានមន្ទីរពិសោធន៍ និងអ្នកជំនាញច្រើន ធ្វើយ៉ាងណាឲ្យរក្សាសំបកចេក បានមួយសប្តាហ៍ ឬលើស កុំឲ្យឡើងជាំខ្មៅ ព្រោះអាចរាំងស្ទះដល់តម្រូវការទិញ។

គួរជម្រាបដែរថា ចេកអំបូរលឿងនេះ មានដាំក្នុងខេត្តមណ្ឌលគិរី ដោយក្នុង ១សប្តាហ៍អាចនំាចេញពី ៣០០ ទៅ ៤០០តោន តាមច្រកវៀតណាម បន្តទៅចិន កូរ៉េ និងអូស្រ្តាលី៕

មតិយោបល់