ការទន្ទឹមរង់ចាំ Jailbreak លើប្រព័ន្ធ iOS 10.0 ទៅដល់ iOS 10.2 ពេលនេះបានមកដល់ហើយ ជាមួយនឹងកម្មវិធី Yalu។ ចំពោះលោកអ្នកដែលកំពុងប្រើប្រាស់ឧបករណ៍ដែលបានរាយឈ្មោះខាងក្រោមនេះទើបអាចធ្វើការ Jailbreak វិធីសាស្រ្តនេះបាន។
ដំណើរការបានតែចំពោះឧបករណ៍៖
- iPhone 6s Plus, iPhone 6s, iPhone 6 Plus, iPhone 6, iPhone 5s, iPhone SE
- iPad Air, iPad mini 4, iPad mini 3, iPad mini 2, iPad Pro
- iPod Touch 6
សូមបញ្ជាក់៖ កម្មវិធី Jailbreak ឈ្មោះថា Yalu នេះកំពុងតែស្ថិតក្នុងការធ្វើតេស្ត វាអាចនឹងបង្កបញ្ហាផ្សេងៗចំពោះឧបករណ៍របស់អ្នក។ ប្រសិនបើអ្នកនៅតែព្យាយាមចង់អនុវត្តការ Jailbreak នេះអ្នកត្រូវតែទទួលខុសត្រូវរាល់បញ្ហាដោយខ្លួនឯង។ ចំណែកឯឧបករណ៍ដូចជា iPhone 7, iPhone 7 Plus និង iPad Air 2 មិនទាន់អាចធ្វើការ Jailbreak ជាមួយនឹងកម្មវិធី Yalu ជំនាន់សាកល្បងនេះបានទេ។
របៀប Jailbreak៖
១ – ជាដំបូងសូមធ្វើការរក្សាទុក (Backup) ឧបករណ៍របស់អ្នកដាក់ទៅក្នុងកម្មវិធី iTunes ជាមុនសិន
២ – ដោនឡូដកម្មវិធី Yalu ជំនាន់ចុងក្រោយបង្អស់ (ជាប្រភេទ IPA) ចុចត្រង់នេះ ហើយនឹងកម្មវិធី Cydia Impactor ចុចត្រង់នេះ ដោយរក្សាកម្មវិធីទាំង ២ នេះទុកទៅក្នុងទីតាំងណាមួយនៃកុំព្យូទ័ររបស់អ្នក
៣ – បន្ទាប់មកចុច Mouse ស្តាំនៅលើកម្មវិធី Cydia Impactor zip ជ្រើសយកពាក្យ Extract All
បន្ទាប់មកទៀតចុចពាក្យថា Extract
៤ – ក្រោយពេល Extractរួចរាល់អ្នកនឹងបានឃើញ Folder មួយឈ្មោះ Impactor រួចចូលទៅក្នុង Folder នោះហើយចុចបើកកម្មវិធី Impactor
៥ – ភ្លាមនោះសូមចុចពាក្យថា Run ប្រសិនបើមានលោតផ្ទាំងឲ្យចុចបញ្ជាក់ ក្រោយមកកម្មវិធី Cydia Impactor នឹងត្រូវបានបើក
៦ – ដោតឧបករណ៍ iPhone ឬ iPad ចូលទៅក្នុងកុំព្យូទ័រ រួចចុចពាក្យថា Trust ប្រសិនបើវាមានផ្ទាំងលោតចេញមកលើ iPhone ឲ្យចុច
៧ – ទាញកម្មវិធីឈ្មោះ Yalu (ជាប្រភេទ IPA) ដាក់ទៅលើកម្មវិធីឈ្មោះ CydaiImpactor
៨ – ក្រោយមកអ្នកនឹងឃើញមានផ្ទាំងថ្មីមួយលោតចេញមក តម្រូវឲ្យអ្នកវាយបញ្ចូលឈ្មោះគណនី Apple រួចវាយ លេខកូដសម្ងាត់
៩ – ក្រោយពេលដែលអ្នកបានវាយបញ្ចូលគណនី និង លេខកូដសម្ងាត់រួចកម្មវិធី Impactor នឹងចាប់ផ្តើមដំឡើងកម្មវិធី Yalu Jailbreak ដាក់ក្នុង iPhone ឬ iPad របស់អ្នក
១០ – ក្រោយមកអ្នកនឹងឃើញកម្មវិធីឈ្មោះ Yalu102បង្ហាញនៅលើផ្ទាំងកម្មវិធី iPhone ឬ iPad របស់អ្នក
១១ – មុនពេលដែលអ្នកចាប់បើកកម្មវិធី Yalu102 អ្នកត្រូវចូលទៅកាន់ Settings -> General -> Profile & Device Management រួចចុចលើឈ្មោះគណនីរបស់អ្នក
បន្ទាប់មកទៀតចុចលើពាក្យថា Trust‘ឈ្មោះគណនី’ ជាចុងក្រោយចុចពាក្យថា Trust ម្តងទៀតដើម្បីបញ្ជាក់ដំណើរការ
.
១២ – ត្រឡប់មកកាន់ផ្ទាំងកម្មវិធីវិញ រួចចុចបើកកម្មវិធី Yalu102 បន្ទាប់មកចុចលើពាក្យ Go (អក្សរពណ៌ខៀវ)
បន្តការរង់ចាំរហូតដល់កម្មវិធី Yalu102 ដំណើរការ Jailbreak ចប់វានឹងចាប់ផ្តើម Restart ឧបករណ៍របស់អ្នក។ ក្រោយពេលដែលឧបករណ៍របស់អ្នកត្រូវបាន Restart រួចអ្នកនឹងឃើញមានកម្មវិធី Cydiaបង្ហាញនៅលើផ្ទាំងកម្មវិធីរបស់អ្នក។
.
បញ្ជាក់៖ រាល់ពេលដែលធ្វើការ Restart ឧបករណ៍របស់អ្នកម្តងៗ អ្នកត្រូវតែអនុវត្តចំណុចទី ១២ ម្តងទៀតដូចគ្នាដើម្បីទទួលបានការ Jailbreak មកវិញ៕
មតិយោបល់