លោក គីម ហ៊ាង ជាស្ថាបនិកក្រុមហ៊ុនខ្មែរ រៀល អ៊ីស្ទេត និងជាប្រធានសមាគមអ្នកវាយតម្លៃ CVEA បានមានប្រសាសន៍ថា ភាពជោគជ័យរបស់ខ្ញុំថ្ងៃនេះ គឺមិនពាក់ព័ន្ធហ្នឹងទ្រព្យសម្បត្តិនោះទេ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។
លោក គីម ហ៊ាង បានចែករំលែកនៅបទពិសោធន៍ និងសមិទ្ធផល ដែលលោកអាចមានមកដល់សព្វថ្ងៃនេះថា ចំពោះលោកផ្ទាល់ រូបលោកមិនបានជោគជ័យអាជីវកម្មអ្វីធំនោះទេ គ្រាន់តែយកចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ជំនាញវិជ្ជាជីវៈ និងភាពស្មោះត្រង់ គ្រាន់ដូរបាយហូបតែប៉ុណ្ណោះ។
ម្យ៉ាងទៀត លោកអាចជាប់ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានពីរអាណត្តិជាប់គ្នា ក៏មិនពាក់ព័ន្ធហ្នឹងទ្រព្យសម្បត្តិនោះដែរ គ្រាន់តែមានសមាជិកសមាគមស្រលាញ់រូបលោក ច្រើនជាងគេប៉ុណ្ណោះ។
លោកបានបន្ថែមទៀតថា ជាលក្ខណៈផ្ទាល់ខ្លួនរូបលោក គឺមិនដេកថ្ងៃត្រង់ មិនផឹកស្រា មិនជក់បារី មិនលេងល្បែងស៊ីសង មិនមានស្រីញី មិននិយាយភូតកុហក មិនបោកប្រាស់គេ ហ៊ានថាហ៊ានធ្វើ ជាពិសេសគឺ មិនត្រេកត្រអាលហ្នឹងលុយកាក់ បុណ្យសក្តិ ឬមុខមាត់ គឺធ្វើតែការងារដែលគួរធ្វើ និងត្រូវធ្វើតែប៉ុណ្ណោះ។
គួរបញ្ជាក់បងដែរថា លោក គីម ហ៊ាង គឺជាស្ថាបនិក និងជាពាណិជ្ជករវ័យក្មេង ដែលបានបង្កើតក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត តាំងឆ្នាំ ២០០៧មកម្ល៉េះ៕
មតិយោបល់