ចិនៈ ភ្លើងឆេះព្រៃពីរដាច់ដោយឡែកពីគ្នា បានផ្ទុះទ្បើងចាប់តាំងពីថ្ងៃអាទិត្យ នៅក្នុងខេត្តយូណាន ភាគនិរតីប្រទេសចិន ដែលអគ្គិភ័យនេះ បានរីករាលដាលលើផ្ទៃដី ១៣០ ហិកតា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។
នាយកដ្ឋានត្រួតពិនិត្យអគ្គិភ័យ បាននិយាយនៅថ្ងៃអង្គារនេះថា ភ្លើងឆេះព្រៃយ៉ាងខ្លាំងនៅទីតាំងទាំងពីរកន្លែង ស្ថិតនៅតំបន់ Lanping ដែលធ្វើឲ្យពួកគេមានការលំបាក ក្នុងការទប់ស្កាត់វា។
សូមជំរាបថា មនុស្សជាង ៨០០ នាក់ បានចូលរួមជួយទប់ស្កាត់ការរីករាលភ្លើងឆេះនេះ ខណៈដែលប៉ូលិស កំពុងធ្វើការស៊ើបអង្កេតលើបញ្ហាបង្ក៕
មតិយោបល់