រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០១៧ ត្រូវបានរចនាឡើងយ៉ាងល្អប្រណិត និងជាប់ជារថយន្តប្រាំកៅអីខ្នាតតូចដែលផ្តល់នូវការសន្សំសំចៃខ្ពស់បំផុត ដោយតួរថយន្តខាងក្រៅបង្ហាញពីភាពស្រស់សង្ហារ អមដោយចង្កៀងមុខ និងស្តុបក្រោយភ្លឺថ្លារំលេចដោយអំពូល LED យ៉ាងទំនើបទាន់សម័យ។
ម៉ាស៊ីនរបស់វា មានបួនស៊ីឡាំង ចំណុះ ២.៤ លីត្រ មានកម្លាំងថាមពល ១៨៤ សេះ សាកសមបំផុតសម្រាប់ការបើកបរទៅមកក្នុងទីក្រុង និងតាមផ្លូវជាតិនានា ហើយវាក៏មានដែរជម្រើសម៉ាស៊ីន Turbocharged ស៊ីឡាំង ៤ ចំណុះ ១.៥ លីត្រ ដែលអាចសន្សំសំចៃប្រេងសាំងបានកាន់តែខ្ពស់ ជាមួយកម្លាំងថាមពល ១៩០ សេះ។
គម្លាតកង់មុខ និងកង់ក្រោយ គឺមានបណ្តោយវែងជាងម៉ូឌែលមុនៗ ដែលជួយឱ្យផ្ទៃរថយន្តខាងក្នុងកាន់តែធំទូលាយ និងមានបំពាក់កៅអីពួកកាន់តែទន់ល្អ ហើយនៅលើតាប្ល៊ូមានអេក្រង់ប្រភេទប៉ះបញ្ជាទំហំ ៧ អីុញ អមដោយប៊ូតុងបញ្ជាសំឡេង ប្រព័ន្ធប្រាប់តម្រាយផ្លូវ និងមុខងារគ្រប់គ្រងប្រព័ន្ធព័ត៌មានកម្សាន្ត Apple CarPlay និង Android Auto ផងដែរ។
បន្ថែមពីនេះ វាមានបំពាក់បច្ចេកវិទ្យាជំនួយការបើកបរ ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព អង្គញាណចាប់សញ្ញាពេលបើកបរនៅទីងងឹត ប្រព័ន្ធចាប់សញ្ញាឆ្លងកាត់នៅផ្នែកខាងក្រោយ និងប្រព័ន្ធកាច់ភ្លើងហ្វារឡើងខ្ពស់ដោយស្វ័យប្រវត្តិផងដែរ។
រថយន្ត Honda CR-V ស៊េរី ២០១៧ មាន ៤ ជម្រើស សម្រាប់តម្លៃលក់លើគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ ចាប់ពី ២៤,០៤៥ ដុល្លារ ឡើង៕ ប្រភពព័ត៌មានៈ carranddriver
មតិយោបល់