ចាប់ពីខែមេសា ឆ្នាំ ២០១៧នេះ ដល់ចុងខែមីនា ឆ្នាំ ២០១៨ អាជ្ញាធរនឹងបញ្ចុះតម្លៃអគ្គិសនី នៅទីរួមខេត្ត នៃខេត្តចំនួន ១០ រួមមាន៖ ខេត្តកំពង់ស្ពឺ ព្រះសីហនុ តាកែវ កំពត បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ នឹងខេត្តព្រៃវែង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។
អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោងនឹងបន្ថយថ្លៃលក់អគ្គិសនីនៅតំបន់ធ្វើសេវាកម្មរបស់អគ្គិសនីកម្ពុជា តាមប្រភេទអតិថិជណ និងអត្រាថ្លៃលក់អគ្គិសនីដូចខាងក្រោម៖
យ៉ាងណាមិញ អាជ្ញាធរអគ្គិសនីកម្ពុជា សូមដាក់ «ឯកសារបន្ថយថ្លៃអគ្គិសនី»នេះ ពិគ្រោះយោបល់ជាសាធារណៈជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈជាមុនសិន មុននឹងធ្វើការពិនិត្យ និងអនុម័តទៅតាមការកំណត់របស់ច្បាប់៕
មតិយោបល់