ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber ត្រូវប៉ូលិសចាប់ខ្លួនព្រោះប្រើអំពើហិង្សា

តារាចម្រៀង Justin Bieber មានរឿងដ៏គួរឲ្យឈឺក្បាលទៀតហើយ នៅពេលដែរថ្មីៗនេះ ត្រូវបានគេសង្ស័យថា​ ជាអ្នកបង្កជម្លោះជាមួយបុរសមាឌធំ នៅកណ្ដាលទីសាធារណ: នេះបើយោងតាមគេហទំព័រ gossipsta បានចេញផ្សាយនៅថ្ងៃទី ១៦ ខែ កុម្ភ: ឆ្នាំ ២០១៧ ។

តាមរយ:គេហំព័រ TMZ បានទម្លាយនូវឃ្លិបវីដេអូ របស់តារាចម្រៀង Justin Bieber ដែលបានបង្កជម្លោះជាមួយ បុរសមាឌយក្ស សម្បុរខ្មៅ នៅកណ្ដាលទីសាធារណ: ដែលធ្វើឲ្យមានមនុស្សចោមរោមមើលផ្អើលឆូឈរ ហើយហេតុការណ៍នេះផង ទំនងដូចជាកើតឡើង បន្ទាប់ពីមានការប្រកួត កីឡាបាល់បោះ Cleveland Cavaliers NBA Finals បានបញ្ចប់នៅថ្ងៃ ពុធ កន្លងមកថ្មី ៗ ។

ទន្ទឹមនឹងនេះ តារាចម្រៀង Justin Bieber បានត្រូវប៉ូលិសនាំខ្លួនទៅកាន់ស្ថានីយ៍ប៉ុស្ដិ៍ក្នុងការសួរនាំរឿង ជាមួយបុរសមាឌយក្ស ផងដែរ ៕

ដើម្បីឲ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

//www.youtube.com/watch?v=Qs4v9d-Zirs&feature=youtu.be

មតិយោបល់