គម្រោងកំពង់ផែទឹកជ្រៅ តម្លៃជាង ៣០០លានដុល្លារអាមេរិក ដែលជាគម្រោងថ្មីរបស់រាជរដ្ឋាភិបាល នឹងលេចរូបរាងនៅខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីព្រឹកមិញ នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវជាតិលេខ ៤ និងផ្លូវក្នុងក្រុងព្រះសីហនុ។
លោកបានបន្តថា ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ទាំងផ្លូវ ផ្លូវដែក និងកំពង់ផែ។
កំពង់ផែថ្មីនេះ នឹងអាចទទួលនាវាធំៗខ្នាតយក្សប្រមាណ ៩០ភាគរយ មកពីជុំវិញពិភពលោក ដឹកកុងតឺន័រចូលចត។
គួរបញ្ជាក់ដែរថា កំពង់ផែថ្មីនេះ មានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤ម៉ែត្រកន្លះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៧ ហើយបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខនេះ៕
មតិយោបល់