ព័ត៌មានសេដ្ឋកិច្ច

ប្រាសាក់ ត្រូវប្តូរ Logo ថ្មីជាបន្ទាន់ ចៀសវាងច្រឡំជាមួយ ធនាគារជាតិនៃកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ត្រូវប្តូររូបសញ្ញា ប្រាក់រៀល ចេញ ដើម្បីចៀសវាងការច្រឡំជាមួយ ធនាគារជាតិនៃកម្ពុជា និងជាធនាគាររបស់រដ្ឋ។ នេះបើយោងតាមការឲ្យដឹងនៅព្រឹកនេះ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សព្វថ្ងៃនេះ នៅទីជនបទ កំពុងមានការភ័ន្តច្រឡំខ្លាំងណាស់​ ដោយបានចាត់ទុកថា គ្រឹះស្ថានហិរញ្ញវត្ថុ ថាជាធនាគាររបស់រដ្ឋ ដូចជា ប្រាសាក់ ប្រើរូបប្រាក់រៀល មានលក្ខណៈស្រដៀងគ្នាទៅនឹង ធនាគារជាតិនៃកម្ពុជា ហើយធនាគារអេស៊ីលីដា ប្រើរូបហង្ស មានលក្ខណៈស្រដៀងគ្នាទៅនឹង រូបហង្ស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរួចរាល់ហើយ ចេញសេចក្តីប្រកាសព័ត៌មាន និងបញ្ជាក់យ៉ាងច្បាស់ថា ជាធនាគារឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋាភិបាលនោះទេ។

គួរបញ្ជាក់ដែរថា ធនាគារជាតិនៃកម្ពុជា បានសម្រេចណែនាំឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ បន្ថែមនៅលើស្លាកយីហោរបស់ខ្លួន នូវពាក្យថា គ្រឹះស្ថានឯកជន ចៀសវាងច្រឡំថា ជារបស់រដ្ឋ៕

មតិយោបល់