ប្រសិនបើលោកអ្នកប្រើប្រាស់សេវាកម្មអនឡាញ iCloud ដើម្បីទាញយកទិន្នន័យទៅរក្សាទុក (Backup) នោះអ្នកអាចផ្ទេរ ឬបញ្ចូនទិន្នន័យរបស់ខ្លួនដោយឥតខ្សែតាមរយៈសេវាកម្មរបស់ក្រុមហ៊ុន Apple នេះបាន ពីទូរសព្ទ iPhone ចាស់ ទៅ iPhone ថ្មីដោយមិនចាំបាច់ពឹងផ្អែកលើកុំព្យូទ័រក៏បាន តាមរបៀបខាងក្រោម៖
១- នៅលើ iPhone ចាស់ សូមភ្ជាប់អិុនធើណែតតាមប្រព័ន្ធ WiFi
២- ចូលទៅកាន់កម្មវិធី Settings លើ Home screen រួចចុចលើ iCloud
៣- បន្ទាប់មក ចុចលើ Backup រួចចុចលើ Back Up Now

៤- បន្ទាប់ពីដំណើរការ Backup ចប់ សូមបិទទូរសព្ទ iPhone ចាស់របស់អ្នក រួចដកស៊ីមកាតចេញ (ប្រសិនបើអ្នកមិនមានស៊ីមកាតថ្មី ឬដាច់ដោយឡែកសម្រាប់ iPhone ថ្មី)។
៥- សូមស៊កស៊ីមកាតនោះចូលក្នុងទូរសព្ទ iPhone ថ្មីរបស់លោកអ្នក រួចបើកទូរសព្ទឡើង
៦- រួចចុចដំឡើងការប្រើប្រាស់របស់វា (ចុចត្រង់នេះ ដើម្បីមើលពីវិធីដំឡើង)
៧- ក្រោយពីពេលដែលលោកអ្នកជ្រើសរើសយកភាសា និងភ្ជាប់ប្រព័ន្ធ WiFi លើវាហើយ សូមចុចលើ Restore from iCloud backup។

៨- ចុះឈ្មោះជាមួយគណនី iCloud របស់លោកអ្នក ដែលប្រើប្រាស់លើទូរសព្ទ iPhone ចាស់
៩- ចុច Next រួចចុចយល់ព្រម ‘Agree’ និង Confirm ចំពោះលក្ខន្តិកៈផ្សេងៗដែលកំណត់ឡើងដោយក្រុមហ៊ុន Apple
១០- ជ្រើសរើសឯកសារដែលលោកអ្នកបានធ្វើការ Backup ថ្មីៗ ឬចុងក្រោយ (ប្រសិនបើមានច្រើន)
១១- បញ្ចូលលេខសម្ងាត់គណនី iCloud របស់លោកអ្នក (ប្រសិនបើមានការទាមទារ) ជាការស្រេច៕

ប្រភពព័ត៌មានៈ imore
មតិយោបល់